Neymar ហាក់​បង្ហាញ​ចំណាប់​អារម្មណ៍​ចង់​ទៅ​លេង​នៅ PL

  • 2018-12-06 13:05:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint-Germain កីឡាករ​ Neymar បាន​និយាយ​ក្​កាល​ពី​ពេល​ថ្មី​ៗ​ថា​ លីគ​កំពូល​អង់គ្លេស​ជា​លីគ​ដ៏​អស្ចារ្យ​មួយ​ ដែល​កីឡាករ​ល្អ​ៗ​គួរ​តែ​ទៅ​លេង។

កីឡាករ​ប្រេស៊ីល​រូប​នេះ​បាន​លើកឡើង​​ថា​៖ " លីគ​អង់គ្លេស​ជា​លីគ​ដែល​ពោរ​ពេញ​ដោយ​ការ​ប្រកួត​ប្រជែង​ និង​ជា​លីគ​មួយ​ក្នុង​ចំណោម​លីគ​ល្អ​ជាង​គេ។ យើង​អត់​ដឹង​ថា​ ថ្ងៃ​ស្អែក​មាន​រឿង​អី​កើត​ឡើង​ទេ​ តែ​ខ្ញុំ​ជឿ​ថា​គ្រប់​កីឡាករ​ល្អ​ៗ​ ត្រូវ​តែ​លេង​នៅ​ Premier League '' ។

តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ Neymar ត្រូវ​បាន​ទាក់ទង​ឲ្យ​ទៅ​លេង​ក្នុង​ Premier League ដែរ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ ដោយ​មាន​ក្លឹប​មួយ​ចំនួន​ដូច​ជា​ ក្លឹប​ Manchester City និង​ក្លឹប​ Manchester Unitedបាន​ចែ​ចូវ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ បាន​ផ្ទេរ​ចេញ​ពី​ក្លឹប​ Barcelona ទៅ​ក្លឹប​ PSG ក្នុង​តម្លៃ​ខ្លួន ២២២​លាន​អឺរ៉ូ​ (​ត្រូវ​នឹង​ ជាង​ ២៥១​លាន​ដុល្លារ​) កាល​ពី​ឆ្នាំ ២០១៧។ ក្នុង​រដូវ​កាល​នេះ រូប​គេ​បាន​រក​គ្រាប់​បាល់​ចំនួន​ ១៥​គ្រាប់​គ្រប់​កម្មវិធី​របស់ PSG ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី