អាមេរិកបង្អួតសាច់ដុំទាំងផ្លូវទឹក និងផ្លូវអាកាសជាថ្មី ផ្ញើសារព្រមានដល់រុស្ស៊ី
- 2018-12-07 01:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកបង្អួតសាច់ដុំទាំងផ្លូវទឹក និងផ្លូវអាកាសជាថ្មី ផ្ញើសារព្រមានដល់រុស្ស៊ី
ចន្លោះមិនឃើញ
យោធាអាមេរិក បានឆ្លើយតបនឹងរុស្ស៊ីនាសប្ដាហ៍នេះដោយដាក់កងទ័ពទាំងផ្លូវទឹក និងផ្លូវអាកាសជាថ្មីដោយហៅទង្វើរបស់រដ្ឋាភិបាលក្រុងមូស្គូថា មិនស្របច្បាប់ និងអស្ថិរភាព។
នៅក្នុងប្រតិបត្តិការកងទ័ពអាមេរិកប៉ុន្មានថ្ងៃចុងក្រោយនេះ យន្ដហោះ OC-135 បានធ្វើការហោះហើរអង្កេតការណ៍កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្ហាញពីការប្ដេជ្ញារបស់អាមេរិកចំពោះអ៊ុយក្រែន។ លើសពីនេះទៀត កងទ័ពជើងទឹកអាមេរិក ក៏បានរំកិលនាវាបាញ់មីស៊ីល USS McCampbell ទៅជិតឆ្នេរជប៉ុនដើម្បីជាការរំខានដល់រុស្ស៊ីនៅតំបន់កំពុងមានជម្លោះ។
ជាមួយគ្នាដែរ អាមេរិកត្រូវបានគេរាយការណ៍ថាចាប់ផ្ដើមធ្វើការរៀបចំសំខាន់ៗដើម្បីរំកិលនាវាប្រយុទ្ធទៅកាន់សមុទ្រខ្មៅឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបនឹងការដែលរុស្ស៊ីរឹបអូសនាវាអ៊ុយក្រែន និងចាប់ខ្លួនមនុស្សកាលពីសប្ដាហ៍មុន។ យោងតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Eric Pahon ឲ្យដឹងថា "ទង្វើរបស់រុស្ស៊ីក្នុងការវាយប្រហារនាវាអ៊ុយក្រែននៅសមុទ្រខ្មៅ គឺជាសកម្មភាពបង្កហេតុ និងគំរាមកំហែងដ៏គ្រោះថ្នាក់បំផុត។"
យ៉ាងណាមិញ មកទល់ពេលនេះ គេមិនទាន់ឃើញប្រតិកម្ម ឬការឆ្លើយតបណាមួយពីរដ្ឋាភិបាលរុស្ស៊ីជុំវិញសកម្មភាពរបស់កងទ័ពអាមេរិកនៅឡើយទេ ខណៈប្រធានាធិបតីវ្លាឌីមៀរ ពូទីនបន្ដរក្សាភាពស្ងៀមស្ងាត់ក្រោយវាយប្រហារនាវាអ៊ុយក្រែន៕