App Store ក៏​មាន​កម្មវិធី​បង្កប់​មេរោគ​ដែរ តិច​ច្រឡំ​ដោនឡូត​!

  • 2018-12-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​យ៉ាង​តិច​មាន​កម្មវិធី​បង្កប់​មេរោគ​ចំនួន ២២ ត្រូវ​បាន​ក្រុម​អ្នក​សុវត្ថិភាព​អ៊ីនធើណិត​របស់ Google បាន​លុប​ចេញ​ពី Play Store និង App Store។

ក្រោយ​ពេល​រក​ឃើញ​កូដ​មិន​ប្រក្រតី ដែល​ជា​កូដ​មេរោគលើ​កម្មវិធី​ដែល​មាន​អ្នក​ដោនឡូត​ជាង ២ លាន​ដង​នោះ Google បាន​សម្រេច​ដក​កម្មវិធី​ដក​ចោល ដើម្បី​ជា​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​ប្រើប្រាស់​។

ជាង​នេះ​ទៀត កម្មវិធី​ដដែល​នោះ ឃើញ​មាន​លើ App Store ក៏​បង្កប់​មេរោគ​ផង​ដែរ​ដូច​ជា Snake Attack, Math Solver, ShapeSorter និង​កម្មវិធី​ផ្សេង​ទៀត។

កម្មវិធីលើ App Store បង្កប់​មេរោគ​

កម្មវិធី​ដែល​គ្រាន់​តែ​មាន​ឡូហ្គោ​ហ្គេម​ល្បីៗ បង្កើត​ឡើង​ដើម្បី​តែ​ការ​ស្វែង​រក​ពាណិជ្ជកម្ម​តាម​រយៈ​ការ​ចុច​ដោនឡូត​ទាំង​នេះ ​នៅ​មាន​ច្រើន​ទៀត​ដែល Google មិន​ដក​ចេញ​អស់​នៅ​ឡើយ។

យ៉ាង​ណា អ្នក​ទាំង​អស់​គ្នា គួរ​តែ​ពិនិត្យ​លើ (review)​ឲ្យ​បាន​ម្តង​មុន​នឹង​ចុច​ទាញ​យក ឬ​ទាញ​យក​តែ​កម្មវិធី​ដែល​ទុក​ចិត្ត និង​ស្គាល់​ច្បាស់ ទើប​មិន​បង្ក​បញ្ហា​ដល់​ខ្លួន​អ្នក។

នេះ​ជា​កម្មវិធី​ទាំង ២២ ដែល Google ដក​ចេញ​ពី Store គឺ Sparkle FlashLight, Snake Attack, Math Solver, ShapeSorter, Tak A Trip, Magnifeye, Join Up, Zombie Killer, Space Rocket, Neon Pong, Just Flashlight, Table Soccer, Cliff Diver, Box Stack, Jelly Slice, AK Blackjack, Color Tiles, Animal Match, Roulette, Mania, HexaFall, HexaBlocks និង PairZap។

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា