ប៉ូលិស​ឌុយបៃ​អាច​ជិះ​ម៉ូតូ​ហោះ​ប្រតិបត្តិការនៅឆ្នាំ២០២០​ (វីដេអូ)

  • 2018-12-09 02:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កង​កម្លាំង​ប៉ូលិស​នៅ​ទី​ក្រុង​ឌុយបៃ​ដែល​ល្បី​ល្បាញ​​​មាន​ការងារ​​ប្លែក​ៗ​​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ទៀត​ហើយ​ដោយ​ពួក​គេ​កំពុង​ហ្វឹកហាត់​ជិះ​ម៉ូតូ​ហោះ​​ហើយ​តាម​ការ​គ្រោង​ទុក​អាច​នឹង​ជិះ​ហោះ​ហើរ​ស្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២០។

រូបភាព​ហ្វឹកហាត់

យោង​តាម​ប្រភព​ CNN បាន​ផ្សាយ​ថា​ ក្រុម​ហ៊ុន​ Hoversurf បាន​​ចាប់​ផ្តើម​ផលិត​ម៉ូតូ​ហោះ​តាំង​ពី​ឆ្នាំ​២០១៧​​សម្រាប់​កង​កម្លាំង​ប៉ូលិស​ឌុយបៃ​។ ពេល​នេះ​ ម៉ូតូ​ហោះ​ប្រភេទ​ S3 2019 Hoverbike មួយ​ចំនួន​បាន​ដល់​ដៃ​កង​កម្លាំង​ប៉ូលិស​ហើយ​ដោយ​ពួក​គេ​ក៏​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​ហើយ​ដែរ។ ដូច្នេះ​មាន​ន័យ​ថា​ ​នៅ​ពេល​ខាង​មុខ​​ប៉ូលិស​ទី​ក្រុង​ឌុយបៃ​នឹង​ជិះ​ម៉ូតូ​ហោះ​ហើរ​នៅ​លើ​អាការ​ដើម្បី​ប្រតិបត្តិការ។

អធិការ​ប៉ូលិស​​ផ្នែក​ស៊ើប​អង្កេត​នៅ​ទី​ក្រុង​ឌុយបៃ​លោក​ Brigadier Khalid Nasser Alrazooqi គ្រោង​​ឲ្យ​មាន​ម៉ូតូ​ហោះ​សម្រាប់​ប្រតិបត្តិការ​នៅ​ឆ្នាំ​២០២០​ខាង​មុខ ប៉ុន្តែ​លោក​ក៏​មាន​ការ​បារម្ភ​ដែរ​ដោយ​សារ​​លំហ​សម្រាប់​ជិះ​ម៉ូតូ​ហោះ​ហើរ​លំបាក។

ទោះ​បី​ជា​យ៉ាង​ណា រហូត​ដល់​ពេល​នេះ​ក្រុម​ប៉ូលិស​​ទើប​តែ​ចាប់​ផ្តើម​ហ្វឹកហាត់​បាន​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​ដោយ​សារ​តែ​ពួក​គេ​ទើប​ទទួល​បាន​២​គ្រឿង​ប៉ុណ្ណោះ។ ពួក​គេ​សង្ឃឹម​ថា នឹង​ទទួល​បាន​ច្រើន​គ្រឿង​ទៀត​សម្រាប់​ឆ្នាំ​ខាង​មុខ។

ម៉ូតូ​ហោះ​​​ដែល​អាច​ហោះ និង​ចុះ​ចត​ដោយ​ (eVTOL) មាន​​តម្លៃ​ប្រហែល​ជា​១៥០ ០០០​ដុល្លារ​អាមេរិក៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា