អាប់ដេត​ទៅ iOS 12.1.1 ប្រយ័ត្ន​ឈឺ​ក្បាល​លើស​ដើម​

  • 2018-12-10 02:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​ Apple បាន​បញ្ចេញ​កំណែ​ទម្រង់​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS 12.1.1 ដែល​មាន​បន្ថែម​នូវ​មុខងារ​ថ្មី​ និង​ការ​ជួសជុល​ចន្លោះ​ប្រហោង​ប្រព័ន្ធ​សុវត្ថិភាព​ជា​ច្រើន​។

យ៉ាងណាក្ដី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​នេះ​​ក៏​បាន​នាំ​មក​នូវ​បញ្ហា​ថ្មី​មក​ជា​មួយ​ផង​ដែរ។ ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្ដី​ Forbes បាន​និយាយ​ថា​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​​មាន​បញ្ហា​ក្នុង​ការ​​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត ក្រោយ​ពី​អាប់ដេត​រួច។

បញ្ហា​នេះ​កើត​មាន​លើ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​​ផ្សេងៗ​គ្នា​ ហើយ​បញ្ហា​ក៏​អាច​មាន​លក្ខណៈ​ខុស​គ្នា​​​ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​ព្យាយាម​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ធ្វើ​ការ​ Update Carrier Settings និង​បិទ​​រួច​បើក​ឡើង​វិញ​ជា​ដើម ប៉ុន្តែ​មិន​អាច​ដោះ​ស្រាយ​បាន​នោះ​ទេ។

ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​អាប់ដេត​ iOS 12.1.1 នៅ​ឡើយ​ទេ គួរ​ណា​រង់ចាំ​ឲ្យ​ Apple ដោះ​ស្រាយ​បញ្ហា​រួច​រាល់​ជា​មុន​សិន៕​​​​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង