Onew លាអ្នកគាំទ្រចូលធ្វើទាហានជាផ្លូវការតាមរយៈវីដេអូកាត់សក់ និងសំបុត្រខ្លី១ច្បាប់

  • 2018-12-10 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដែល​​បាន​កំណត់​ក៏​បាន​មកដល់​ សម្រាប់​ដំណើរ​លា​ទៅ​បំពេញ​កាតព្វកិច្ច​ជូន​ជាតិ​របស់​ Onew មេក្រុម​មុខ​ក្មេង​របស់​ SHINee។

នៅ​ថ្ងៃ​ទី​ ១០ ខែធ្នូ​នេះ​ Onew តារា​ប្រុស​មាន​ឈ្មោះ​ពិត​ Lee Jinki បាន​បង្ហោះ​វីដេអូ​កាត់​សក់​ដើម្បី​ចូល​ទាហាន ព្រម​ទាំង​បង្ហាញ​ពី​សំណេរ​មួយ​ខ្លីសរសេរ​ដោយ​ដៃផ្ទាល់ និង​រូបភាព​ជូន​ជាពិសេស​សម្រាប់​អ្នក​គាំទ្រ។

ក្នុង​សំបុត្រ​នោះ​មាន​សេចក្ដី​ដូចតទៅ៖

“សុខសប្បាយទេ? ខ្ញុំ​ត្រូវ​តម្រូវ​ឲ្យ​សម្រាក​មួយ​រយៈ។ ខ្ញុំ​តែង​មាន​អារម្មណ៍​សោកស្ដាយ​ និង​តែង​សុំទោស​ជាប់​ក្នុង​​ចិត្ត ប៉ុន្តែ​សូម​ថែរក្សារយៈ​ពេល​មួយ​រយៈ​សម្រាប់​ខ្ញុំ​ ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​អ្វី​មួយ​ឲ្យ​បាន​ល្អ​ជូន​អ្នក​រាល់គ្នា។ ជាងនេះ​ទៅ​ទៀត​ សុខភាព​គឺ​សំខាន់​ណាស់។ ខ្ញុំ​នឹង​បន់ស្រន់​ សូម​ឲ្យ​គ្រប់គ្នា​មាន​សុខភាព​ល្អ​ និង​សប្បាយ​រីករាយ​ជានិច្ច។ ខ្ញុំ​នឹង​បន្ត​ច្រៀង ដូចនេះ​ប្រសិន​អ្នក​គិត​ដល់​ខ្ញុំ​ ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ សូម​ស្ដាប់​សំនៀង​របស់​ខ្ញុំ​ផងណា។ ខ្ញុំ​នឹង​មក​ជួប​អ្នក​ទាំង​អស់​គ្នា​ជា​ថ្មី​ម្ដង​ទៀត​ បន្ទាប់​ពី​ខ្ញុំ​ត្រឡប់​មក​វិញ។ អរគុណ​អ្នក​ទាំងអស់​គ្នា ខ្លាំង​បំផុត! ចាំជួប​គ្នា​ម្ដង​ទៀត​ណា!”។

នេះ​ជា​លិខិត​ខ្លី​ ប៉ុន្តែ​មានន័យ​គ្រប់​គ្រាន់​សម្រាប់​អ្នក​គាំទ្រ​ទាំងអស់​របស់​ Onew ក៏​ដូចជា​ SHINee ទាំង​អស់។ ម្យ៉ាង​ទោះ​ជា​យ៉ាង​ណា​ ក្រៅ​ពី​ពាក្យ​លា​នេះ​ មេក្រុមកើត​ឆ្នាំ ១៩៨៩​នេះ​ ក៏​បាន​ចេញ​អាល់ប៊ុម​ទោល​ដំបូង​ "Voice” និង​ វីដេអូ​បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "Blue” ជូនជាកាដូ​សម្រាប់​អ្នក​គាំទ្រ​ មុន​ខ្លួន​ឃ្លាត​ទៅ​ឆ្ងាយ​ដែរ៕

ទស្សនាវីដេអូនៃសកម្មភាព​កាត់សក់ របស់ Onew៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី