Hailey, Kendall និង Miley កូរពេញឡាន ពេលជុំគ្នាក្នុង​កម្មវិធី Carpool Karaoke

  • 2018-12-10 04:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពេល​វេលា​កម្រ​មួយ​បាន​កើត​ឡើង​នៅ​ពេល​តារា​ស្រី​កំពុង​ពេញ​ល្បី​ ២​នាក់​ Kendall Jenner និង​ Hailey Baldwin Bieber ចូល​រួម​ក្នុង​កម្មវិធី​ Carpool Karaoke ព្រម​ទាំង​វត្តមាន​ភ្ញៀវកិត្តិយស​ពិសេស​ Miley Cyrus។

តារា​ម៉ូដែល​វ័យ​ ២៣ និង​ ២២​ឆ្នាំ​ ព្រម​ទាំង​តារា​​ចម្រៀង​វ័យ​ ២៦​ឆ្នាំ​នេះ​ពិតជា​ធ្វើ​ឲ្យ​កម្មវិធី​របស់​ James Corden ពោរពេញ​ទៅ​ដោយ​ភាព​រីករាយ​ ពេល​បង្ហាញ​មុខ​ជុំគ្នាក្នុង​ឡានតែមួយ។ James ដែល​ជា​ពិធីករ​ កម្មវិធី​ The Late Late Show with James Corden បាន​បង្ហាញ​ឃ្លីប​វីដេអូ​នៃ​កម្ម​វិធី​ Carpool Karaoke សប្ដាហ៍​ថ្មី។

ក្នុង​វីដេអូ​នោះ​ ដំបូង​ឡើយ​ Kendall និង​ Hailey ចាប់​ផ្ដើម​ច្រៀង​បទ​ "Party In The USA” របស់​ Miley។ កាន់​តែ​ភ្ញាក់​ផ្អើល​ភ្លាមៗ​នោះ​ ម្ចាស់​បទ​ក៏​បាន​បង្ហាញ​ខ្លួន​ នៅ​សង្ខាង​ឡាន​ ហើយ​រត់​ចូល​ទៅ​ជិះ​បាំង​ខាង​ក្រោយ​ឡាន និង​ច្រៀង​ជាមួយ​ Kendall និង​ Hailey តែម្ដង ធ្វើ​ឲ្យ​បរិយាកាស​កាន់​តែ​អ៊ូរអរ។

ទស្សនាដូចខាងក្រោម៖

ឃ្លីប​ថ្មី​នេះ​បាន​បង្ហាញ​កាល​ពី​ថ្ងៃ​សុក្រ ហើយ​សម្រាប់​វីដេអូ​ទាំង​ស្រុង​មាន​នៅ​លើកម្មវិធី​ Apple TV ដែល​មាន​លើ​ iPhone, iPad និង​ Apple TV៕

ប្រភព៖ justjared   ប្រែ​សម្រួល៖ យី សុធារី