Bella បញ្ជាក់ក្ដីស្រឡាញ់​ចំពោះ​ហ្វេនកម្ពុជាជាប់មាត់ និងចាត់ទុកទីនេះដូចផ្ទះរបស់ខ្លួន

  • 2018-12-11 04:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​លើក​ទី ៣​របស់​ Bella Ranee នៅ​ប្រទេស​កម្ពុជា​ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រីករាយ​រំភើប​ជា​ខ្លាំង​ ហើយ​រឹត​តែ​ធ្វើ​ឲ្យ​តារា​ស្រី​ប្រចាំ​ប្រទេស​ថៃ​រូបនេះ​កក់ក្ដៅ​ជាង​លើក​មុន​ទៅ​ទៀត។

បង្ហាញ​ខ្លួន​ជា​ពិសេស​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​របស់​ទូរសព្ទដៃម៉ាក Huawei កាល​ពី​យប់​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ​ ឆ្នាំ ២០១៨ Bella បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ផ្ដល់​ក្ដី​ស្រឡាញ់​បន្ថែម​ ដោយសារ​ភាព​រួសរាយ​រាក់ទាក់​មុខ​ ញញឹម​ពព្រាយ​ទៅ​កាន់​គ្រប់​គ្នា។ មួយវិញ​ទៀត​ សម្រាប់​នាង​ ក៏​កាន់​តែ​ស្រឡាញ់​អ្នក​គាំទ្រ​ថែម​មួយ​កម្រិត​ និង​បាន​និយាយ​ជាប់​មាត់​មិន​លែង​ថា​ខ្លួន​ស្រឡាញ់​កម្ពុជា។

ពេល​បង្ហាញ​ខ្លួន​លើ​ឆាក​ភ្លាម តារាតំណាងទូរសព្ទដៃ Huawei រូប​នេះ បានស្វាគមន៍​គ្រប់​គ្នា​ជាមួយ​ការ​បកស្រាយ​បទ​ចម្រៀង​ដក​ស្រង់​ចេញ​ពី​រឿង​ថ្មី​របស់​នាង។ បន្ទាប់​ពី​នោះ​នាង​បាន​សំណេះសំណាល​ជាមួយ​អ្នក​គាំទ្រ​ ដោយ​និយាយថា៖ "នឹក​ខ្លាំង​ណាស់​ចា៎ នឹក​ទេ? អូហូ សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​មក​ជួប​អ្នក​គ្រប់​គ្នា​ម្ដង​ទៀត អ្នក​ទាំងអស់គ្នា​គួរ​ឲ្យ​ស្រឡាញ់ណាស់”។

កាន់​តែ​ភ្ញាក់​ផ្អើល​ តួ​ស្រី​ក្នុង​រឿង​ "បុព្វេសន្និវាស” រូបនេះ​ក៏​បាន​និយាយ​ដែរ​ថា​ ខ្លួន​ពិត​ជា​កក់​ក្ដៅ​ពេល​មក​កាន់​ប្រទេស​កម្ពុជា​ ហេតុនេះ​ទើប​មាន​អារម្មណ៍​ថា​ទីនេះ​ ប្រៀប​ដូច​ផ្ទះ​មួយ​ទៀត​របស់​នាង​ដែរ ហើយ​នាង​ពិត​ជា​ស្រឡាញ់​ប្រជាជនកម្ពុជា​ណាស់៕

ទស្សនា​ការសម្ដែង​របស់​ Bella នៅនាទីទី ១:៥៧:០៦

អត្ថបទ៖ យី សុធារី