CTS Cambodia ឯកទេសថែទាំពណ៌​រថយន្ត​ភ្លឺ​ថ្លា​ដល់ ១០ ឆ្នាំធំជាងគេនៅខ្មែរ ពេលនេះបញ្ចុះតម្លៃ ១៥%

  • 2018-12-17 03:44:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CTS Garage ដែល​ជា​​ក្រុមហ៊ុន​ឯកទេស​ថែ​រក្សា​រថយន្ត​ធំជាងគេតែ​មួយ​គត់​​ក្នុង​ទីក្រុង​ភ្នំពេញ ​បើក​ដំណើរ​ការ​បាន​ជិត​រយៈពេល​ ១ ឆ្នាំ​មក​ហើយ។ ​ដើម្បី​អបអរសាទរ​ខួប​ទី ១ ឆ្នាំ​​នេះ CTS Garage មាន​ការ​ផ្ដល់​ជូន​ពិសេស​ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ២៥ ខែ​ធ្នូ​នេះ។

​​ក្រុមហ៊ុន​ដែល​ជា​ Franchise មក​ពី​ជប៉ុន​មួយ​នេះ​ មាន​ផ្ដល់​ជូន​ការ​បញ្ចុះ​តម្លៃ ១៥% គូប៉ុង​ ៥០ ដុល្លារ​ ផលិតផល​ CTS ចំនួន​ ១ និង​ការ​ចាប់​ឆ្នោត​យក​រង្វាន់​​ជូន​ដល់​អតិថិជន​ ក្នុង​ឱកាស​អបអរ​នេះ។ គួរ​ដឹង​ថា​សេវាកម្ម​របស់​ CTS មាន​ដូច​ជា ៖

  • Coating (កូត​ធីង)

  • Film Protection (បិត​ហ្វីលការពារ)

  • Inner Protection (ថែទាំ​​ផ្ទៃ​ខាង​ក្នុង​រថយន្ត)

  • Premium Car Wash (លាង​សម្អាត​រថយន្ត​ដោយ​ម៉ាស៊ីន​​ចម្រោះ​ទឹក​ពី​ជប៉ុន)

គ្រប់​សេវាកម្ម​មាន​ការ​ធានា​រហូត​ដល់ ១០ ឆ្នាំ​ឯណោះ ហើយ​ផល​ប្រយោជន៍​​ដែល​បាន​ពី​សេវាកម្ម​ខាង​លើ ​គឺ​​ធ្វើ​ឲ្យ​ពណ៌​រថយន្ត​នៅ​តែ​ថ្មី​ភ្លឺ​ថ្លា​ចាំង​ដូច​កញ្ចក់​រហូត​ដល់ ១០ ឆ្នាំ បំបាត់​ស្នាម​ឆ្កូត​ឬ​សឹក និង​ថែ​រក្សា​ពណ៌​ថ្នាំ​រថយន្ត​ ធានា​មិន​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពណ៌​ដើម។ CTS Cambodia ជា​ក្រុម​ហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ពី​ប្រទេស​ថៃបន្ទាប់​ពី​ដំណើរ​ការ​អស់​រយៈ​ពេល ២០​ឆ្នាំ​ និង​មាន​ ៣​ទីតាំង​នៅ​ទីក្រុង​បាង​កក។

ក្រុម​ហ៊ុន CTS Cambodia មាន​ទីតាំង​ទល់​មុខ​ផ្សារ​ទំនើប TK Avenue ទួល​គោក ជាប់​ធនាគារ ABA ចាប់​ផ្តើម​បើក​ពី​ម៉ោង ៨ព្រឹក ដល់​ម៉ោង ៥​ល្ងាច ពី​ថ្ងៃ​ចន្ទ័ ដល់​ថ្ងៃ​សោរ៍៕

  • លេខ​ទំនាក់​ទំនង 096 32 36 365/ 088 87 89 195
  • Facebook ៖ CTS Cambodia
  • Website ៖ www.ctskh.com
  • Instagram ៖ cts-phnompenh
  • YouTube ៖ Car Coating Cambodia CTS

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម