បង្ហាញសមត្ថភាពកូនប្រុសសម្ដេច ទៀ បាញ់ ទើបឡើងតំណែងអភិបាលខេត្តសៀមរាបក្ដៅៗ

  • 2018-12-11 07:43:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម​ ទៀ សីហា​ កូន​ប្រុស​ទី​២ ​សម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​ត្រូវ​បាន​តែង​តាំង​ជា ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​សៀមរាប ក្រោម​ព្រះរាជ​បង្គាប់​របស់​ព្រះ​មហាក្សត្រ​នៅ​ថ្ងៃ​ទី៦ខែធ្នូឆ្នាំ២០១៨។ ចង់​ដឹង​ថា អភិបាលខេត្ត​ថ្មី នៃ​ទឹក​អង្គរនេះ មាន​សមត្ថភាព​ពិសេស​យ៉ាង​ណា​ សូម​អាន​លម្អិត​ខាង​ក្រោម​នេះ​៖

ឯកឧត្តម ទៀ សីហា ត្រូវបាន​តែងតាំងជា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប (រូបថត៖ រដ្ឋបាលខេត្តសៀមរាប)

អតីត​អភិបាលរង​ខេត្ត​សៀមរាប​រូបនេះ ​មាន​កម្រិត​មធ្យម​សិក្សា​នៅសាលា​ Lycée Passy Saint-Honoré ។ ក្នុង​រយៈពេល​១០ឆ្នាំ​នៃ​ការ​ស្នាក់​នៅ​ដើម្បី​បន្តការ​សិក្សា​នៅក្នុង​ប្រទេសបារាំង​ យុវជន ទៀ សីហា បាន​បញ្ចប់​បរិញ្ញាបត្រផ្នែក​ពាណិជ្ជកម្ម ពីមហាវិទ្យាល័យ Passy Saint-Honoré នាទីក្រុងប៉ារីស ប្រទេសបារាំង នាឆ្នាំ២០០១។ នៅក្នុងដំណាក់កាលនេះដែរ និស្សិត ទៀ សីហា បានចូលសិក្សារយៈពេលពេញមួយឆ្នាំ នៅសាលាទាហានឈ្មោះ École Spéciale Militaire de Saint-Cyr ដែលជារាជបណ្ឌិត្យសភាយោធារបស់ប្រទេសបារាំង។

ក្រោយបញ្ចប់ការសិក្សា យុវជន ទៀ សីហា បានវិលត្រឡប់មកកាន់មាតុភូមិវិញ នាឆ្នាំ២០០១ រួចចូលបម្រើការជាមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្នុងពេលបំពេញការងារជាមន្ត្រីយោធានេះ លោកបានឆ្លៀតពេលបង្កើនសមត្ថភាពផ្នែកគ្រប់គ្រង នៅរាជបណ្ឌិតសភារដ្ឋបាលជាន់ខ្ពស់ នាឆ្នាំ២០០៧-២០០៨។

នៅឆ្នាំ២០១០-២០១៣ ​ស្រប​ពេល​វិវាទ​ដីធ្លី​កំពុង​តែ​កើត​ឡើង​ស្ទើរ​គ្រប់​រាជធានី ​ខេត្ត​ក្រុង​ រាជរដ្ឋាភិបាល​បានបង្កើតក្រុមនិស្សិតស្ម័គ្រចិត្តវាស់វែងដីធ្លីនៅទូទាំងប្រទេស ដើម្បី​ផ្តល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋ។ លុះ​ក្រោយ​មក​លោក​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​ខេត្ត​សៀមរាប​ និង ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​សៀមរាប​ផងដែ​រ។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម