EXO ចេញ​ Teaser រូបភាព និង​ MV ទី ២​មុន​ វីដេអូផ្លូវការ​បង្ហាញ​ខ្លួន

  • 2018-12-12 01:52:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ច​ម្រៀង​ EXO បាន​ចេញ​វីដេអូឃ្លីប​បទ​ថ្មី​របស់​ខ្លួន​មាន​ចំណងជើង​ថា​ "Love Shot” កាល​ពីយប់​មិញ​នេះ​ហើយ។

វីដេអូ Teaser ទី២

វីដេអូ​ខ្លី​ទី​ ២ ដែល​បាន​បង្ហាញ​នេះ​ រួមមាន ក្បាច់​រាំ​គោល​ និងចង្វាក់ភ្លេងរបស់​បទ​នេះ​ ហើយ​កាន់​តែ​ប្លែក​មួយ​កម្រិត​ពី​បទ​មុនៗ។ "Love Shot” គឺជា​បទ​ចម្រៀង​ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​ Repackage ទី ៥ ដែល​គ្រោង​នឹង​ចេញ​ជាផ្លូវការ​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ ២០១៨​ខាង​មុខ។ រូបភាព​ និង​វីដេអូ​ឃ្លីប ត្រូវ​បាន​បង្ហាញ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ក្រុម​នេះ​ កាន់​តែ​ចង់ទស្សនា​វីដេអូ​ពេញ​ទាំង​ស្រុង​ខ្លាំង​បំផុត៕

វីដេអូ Teaser ទី១

អត្ថបទ៖ យី សុធារី