អ្នកចាត់ការកម្ពុជា Honda ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែនៅលីគអូស្ត្រាលី
- 2018-12-12 04:43:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចាត់ការកម្ពុជា Honda ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែនៅលីគអូស្ត្រាលី
ចន្លោះមិនឃើញ
អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Honda បានឈ្នះពានរង្វាន់កីឡាករលេងល្អជាងគេប្រចាំខែក្នុងលីគអូស្ត្រាលី ក្រោយពីជួយក្រុម Melbourne Victory ទទួលបានជ័យជម្នះផ្ទួន។
កីឡាករវ័យ៣២ឆ្នាំខាងលើនេះ រកគ្រាប់បាល់បាន៥គ្រាប់ហើយឱ្យ Melbourne Victory ហើយក៏ជួយក្រុមនេះឈរនៅចំណាត់ថ្នាក់លេខ២ក្នុងតារាងលីគកំពូលអូស្ត្រាលីផងដែរ។ អតីតកីឡាករជម្រើសជាតិជប៉ុន បាននិយាយអរគុណដល់មិត្តរួមក្រុមទាំងអស់ដែលជួយឱ្យរូបគេទទួលបានពានរង្វាន់មួយនេះ។
Honda ចូលរួមជាមួយក្រុម Melbourne Victory នេះ ក្រោមកុងត្រាដែលមានតម្លៃពលកម្ម២,៩លានដុល្លារអាមេរិក។ ខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ គឺជាគោលដៅរបស់ Melbourne យូរណាស់មកហើយ យ៉ាងណាទើបតែពេលនេះប៉ុណ្ណោះដែលក្លឹបមានឱកាសយករូបគេក្រោយចាកចេញដោយគ្មានតម្លៃខ្លួនពីក្រុម Pachuca របស់ប្រទេសម៉ិកស៊ិក៕