រកឃើញកំពូល​អ្នក​ប្រណាំង​លើ​ភ្នំ​កម្ពុជា ២០១៨ មាន​ទាំង​ប្រុស​ស្រី ក្មេង​ចាស់

  • 2018-12-12 05:03:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រណាំង​កង់​លើ​ភ្នំ​កម្ពុជា ដែល​មាន​ទាំង​ខ្មែរ និង​បរទេស​ទេស​ចូល​រួម បាន​រក​ឃើញ​កំពូល​ជើង​ខ្លាំង​ទាំង​ ១២ រូប​ហើយ​បន្ទាប់ពី​ការ​ប្រឹង​ប្រែង​ដ៏​ស្វិតស្វាញ​​អស់​ជា​ច្រើន​ខែ គិត​ចាប់​តាំងពី​ខែ មេសា រហូត​ដល់ ថ្ងៃទី ៩ ធ្នូ ២០១៨ នៅ​លើ​ទីលាន​ទាំង ៥ នៃ​ការ​ប្រណាំង​កង់​ភ្នំ​កម្ពុជា​ស៊េរី​ឆ្នាំ ២០១៨ ភេសជ្ជៈ​ប៉ូវ​កម្លាំង Wurkz នៅ​ទីតាំង​ខុសៗ​គ្នា។

៥ ទីលាន​នេះ មាន​ដូចជា ទីលាន​ប្រណាំង​កង់​ភ្នំព្រែក​លាភ ភ្នំ​ឧទ្យានជាតិ​កែប ភ្នំ​ជាល​ខេត្ត​កំ​ពង់​ស្ពឺ ភ្នំ​ប្រសិទ្ធិ​ខេត្ត​កណ្តាល ហើយ​មក​ផ្តាច់​ព្រាត់​នៅ​ភ្នំឧ​ទ្យាន​ជាតិគិរី​រម្យ​កំ​ពង់​ស្ពឺ។ ឯ​អ្នក​ឈ្នះ​ទាំង​អស់​រួម​មាន៖

ឯកឧត្ដម វ​ង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធទោ​ចក្រ​យាន្ត​កម្ពុជា បាន​បញ្ជាក់​ថា៖ "ការ​ប្រណាំង​កង់​ភ្នំ​កម្ពុជា​ស៊េរី​ឆ្នាំ ២០១៨ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ Wurkz នេះ ទ​ទូល​បាន​ល​ទ្ធ​ផល​ល្អ​ប្រសើរ​ច្រើន ទាំង​ចំនួន​កីឡា​ករ​ចូលរួម និង​ការ​រៀប​ចំផ្លូវ​សម្រាប់​វ​គ្គ​ប្រកួត​នី​មួយៗ។ តួយ៉ាង​ដូចជា​ទីតាំង​​ផ្លូវ​ថ្មី នៅ​ភ្នំ​ឧទ្យានជាតិ​កែប និង ភ្នំឧ​ទ្យាន​ជាតិគិរី​រម្យ​ជាដើម ដែល​កាន់តែ​មាន​លក្ខណៈ​​ស្រដៀង​​ទៅ​នឹង​ស្តង់ដារ​ការ​ប្រណាំង​លំ​ដាប់​ស៊ី​ហ្គេម"។

ចំណុច​មួយ​ទៀ​ត​ដែល​លោក​​កត់សម្គាល់​នោះ​គឺ សមត្ថភាព​របស់​កីឡាករ​ជ​ម្រើស​ជាតិ​កម្ពុជា ៣ រូប​មាន​ការ​រីក​​ចម្រើន​​ខ្លាំង​នៅ​ក្នុង​ការ​ប្រណាំង​ទាំង ៥ ជុំ​នេះ ទាំង​បច្ចេកទេស និង​ល្បឿន​នៃ​ការ​ជិះ ក្នុង​នោះ​រួមមាន​ដូចជា​កីឡាករ​ លោក យឿន ភី​យុទ្ធ លោក សាំង សីហា និង លោក គីម ច​ន្ធូ។

លោក​សង្ឃឹម ការ​រីក​ចម្រើន​នេះ​នឹង​អាច​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទាំង ៣ រូប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត​ក្នុង​ការ​យក​ពាន​ជយ​លា​ភី​ក្នុង​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ។

រីឯ​លោក លាង ពៅ (​ភី​ធើរ​) អគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែរ​វើរី​ជី​ស បាន​លើក​ឡើង​ដែរ​ថា៖ "យើង​ពិតជា​មាន​មោទនភាព និង​សេចក្ដីសោមនស្ស​រីករាយ​ណាស់​បាន​ចូលរួម​ជា​មួយ​នឹង​ភាព​ជោគ​ជ័យ​នៃ​​ដំណើរ​ការ​រៀប​ចំ​ការ​ប្រណាំង​កង់​ភ្នំ​កម្ពុជា ស៊េរី​ឆ្នាំ​ ២០១៨ ដែល​ប្រព្រឹត្ត​ទៅ​អស់​ជិត ៨ ខែ នេះ​។ យើង​ពេញ​ចិត្តនឹង​ការ​រៀបចំ​របស់​គណៈកម្មាធិការ និង​ការចូលរួម​របស់​កីឡាករ កីឡា​ការ​នី​ទាំង​ក្នុងស្រុក និង​កីឡាករ​អន្តរជាតិ ហើយ​យើង​នឹង​បន្ត​ជ្រោមជ្រែង​អោយ​ការ​ប្រណាំង​នេះ​កាន់តែ​មាន​លក្ខណៈ​អធិកអធម​បន្ថែម​ទៀ​ត​​នូវ​​ឆ្នាំក្រោយ ដើម្បី​បង្ក​នូវ​ភាព​សប្បាយរីករាយ​សម្រាប់​អ្នក​អ្នកចូលរួម ហើយ​ទាក់ទាញ​មិត្តភ័ក្ដិ​និង​ក្រុម​គ្រួសារ​របស់​កីឡាករ​អោយ​ចូលរួម​សប្បាយរីករាយ​ជាមួយ​កម្មវិធី​នេះ"៕

អត្ថបទ៖ សុខណា