​ហេតុផល​សំខាន់ ៥ យ៉ាង​ដែល​អ្នក​គួរ​ប្រើ​ OPPO R17 Pro ស្មាតហ្វូន​កាមេរ៉ា ៣ គ្រាប់

  • 2018-12-12 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយពី OPPO បាន​ប្រារព្ធ​ពិធី​សម្ពោធ​ម៉ូដែល R17 Pro នៃ​ត្រកូល R ចុងក្រោយ​របស់​ខ្លួន​កាល​ពី​ចុង​សប្ដាហ៍​មុន នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ (Tonle Sap Sky Bar) មក​ឃើញ​ថា​ម៉ូដែល​នេះ​ បាន​ទទួល​ការ​ចាប់អារម្មណ៍​យ៉ាង​ច្រើន​ពី​អតិថិជន ក៏​ដូចជា​អ្នក​និយម​ប្រើ​ទូរសព្ទ​ស្មាតហ្វូន ជា​ពិសេស OPPO នេះ​ឯង។

ថ្ងៃនេះ យើង​សូម​ណែនាំ​នូវ​ហេតុផល ៥ យ៉ាង​ដែល​លោក​អ្នក​គួរ​តែ​ជ្រើសរើស​ប្រើ​ស្មាត​ហ្វូន OPPO R17 Pro នេះ ៖

#១) បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC

R17 Pro បាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យា​សាក​ថ្ម​លឿន Super VOOC ដែល​បច្ចេកវិទ្យា​នេះ​ប្រើប្រាស់​នូវ​សម្ពាធ​ភ្លើង​ទាប​ក្នុង​ការ​សាក​ថ្ម​ទូរសព្ទ​គឺ 10V5A ស្មើនឹង​ថាមពល​សាក 50W ដែល​អាច​ឱ្យ​អ្នក​សាក​ថ្ម​កាន់​តែ​លឿន​ជាង​មុន​បាន​ដល់​ទៅ 40% ក្នុង​រយៈពេល 10 នាទី ហើយ​វា​ប្រើ​ពេល​ត្រឹម​តែ​ជាង 40នាទី នឹង​អាច​សាក​ថ្ម​ដែល​មាន​ទំហំ​សរុប 3700 mAh ឱ្យ​ពេញ​បាន។

បច្ចេកវិទ្យា​សាក​ថ្ម​លឿន​នេះ នឹង​ពិត​ជា​បាន​ជួយ​ដល់​អ្នក​ដែល​មាន​ការ​រវល់ តែ​ត្រូវការ​ប្រើប្រាស់​ទូរសព្ទ និង​ចង់​សាក​ថ្ម​បាន​លឿន។ បន្ថែម​ពី​នេះ វា​ក៏​មិន​ធ្វើ​ឱ្យ​ទូរសព្ទ​អ្នក​ឡើង​កម្ដៅ​នោះ​ទេ នៅ​ពេល​កំពុង​សាក​ថ្ម និង​ពិត​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​លេង​ហ្គេម​ក្នុង​ទូរសព្ទ​បណ្ដើរ​ សាក​ថ្ម​បណ្ដើរ​ផង​ដែរ។

#២) ​កាមេរ៉ា​ថត​រូប​ស្អាត​ខ្លាំង

OPPO R17 Pro បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​កាមេរ៉ា​ដ៏​ឈាន​មុខ​ ដោយ​បំពាក់​មក​ជាមួយ​នូវ​កាមេរ៉ា​ក្រោយ​បី​គ្រាប់ ដែល​កាមេរ៉ា​ទី​១ គឺ​ជា​ប្រភេទ​កាមេរ៉ា​មេ​មាន​ទំហំ 12 មេហ្កាភិគសែល និង​មាន Smart Aperture ដែល​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព​នៃ​កម្រិត​ពន្លឺ​ពី F1.5/F2.4។

កាមេរ៉ា​ទី២ ជា​ប្រភេទ Depth Sensor ទំហំ 20 MP និង​កាមេរ៉ា​ទី៣ ជា​ប្រភេទ​កាមេរ៉ា Time of Flight។ ជាង​នេះ​ទៅ​ទៀត វា​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទប់​លំនឹង OIS អម​មក​ជាមួយ​មុខងារ Ultra Night Mode និង​មុខងារ Color Mode ធ្វើ​ឱ្យ​ការ​ថត​រូប​នៅ​ពេល​យប់​របស់​អ្នក​កាន់​តែ​ច្បាស់ ហើយ​ពណ៌​នៃ​រូបភាព​ក៏​កាន់​តែ​ស្រស់​បំព្រង។

ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ទូរសព្ទ​ក្នុង​ការ​ផ្តិត​យក​រូបភាព​នា​ពេល​យប់​នោះ​ កុំស្​ទាក់​ស្ទើរ​អី ម៉ូដែល R17 Pro ​នេះ​អាច​បំពេញ​តម្រូវការ​របស់​អ្នក​បាន​យ៉ាង​ល្អ​ជាក់​ជា​មិន​ខាន។ លើស​ពី​នេះ វា​ក៏​ពិត​ជា​ជម្រើស​ល្អ​សម្រាប់​យុវវ័យ និង​មនុស្ស​សម័យ​ថ្មី​ស៊ី​វិល័យ​ ចូលចិត្ត​ថត​រូប​ពេល​យប់​ស្អាតៗ ច្បាស់ មិន​ងងឹត និង​មាន​ពណ៌​ល្អ ដើម្បី​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​នានា ជាពិសេស Facebook ឬ Instagram ជាដើម។

#៣) ការរចនារូបរាង​ទាក់ទាញ

R17 Pro មាន​ការ​រចនា​នូវ​តួ​ខ្លួន​ដ៏​ទាក់ទាញ (Radiant Mist)។ ការ​រចនា​ពណ៌ Radiant Mist បែប 3D ពេល​មើល​ទៅ ប្រៀប​បាន​ទៅ​នឹង​មាន​ពន្លឺ​ឆ្លង​កាត់​អ័ព្ទ ធ្វើ​ឱ្យ​ពណ៌​ដែល​បង្ហាញ​ចេញ​ពី​ជ្រុង​នីមួយៗ មើល​មក​មិន​ដូច​គ្នា មើល​ទៅ​កាន់​តែ​មាន​ភាព​លេចធ្លោ​និង​ទាក់ទាញ។

ជា​ពិសេស​តួ​ខ្លួន​ស្រោប​ដោយ​កញ្ចក់ Corning Gorilla ជំនាន់​ទី៦ មុន​គេ​បង្អស់ ដែល​មាន​ភាព​រឹងមាំ ងាយ​ស្រួល​ចាប់​កាន់ និង​មិន​រអិល។

#៤) សមត្ថភាព​ប្រើប្រាស់​ប្រចាំ​ថ្ងៃ

R17 Pro បាន​បំពាក់​មក​ជាមួយ​នូវ​កម្លាំង​ម៉ាស៊ីន​ខ្លាំង ដែល​វា​មាន RAM ទំហំ 8 GB មាន​អង្គ​ផ្ទុក​ទិន្នន័យ ROM ទំហំ 128 GB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ ColorOS 5.2 និង​ដើរ​លើ Android 8.1។

R17 Pro មាន​អេក្រង់​ទំហំ 6.4 អ៊ីញ ដែល​មាន​ទម្រង់​អេក្រង់​រាង​តំណក់​ទឹក អម​មក​ជាមួយ​កម្រិត​បង្ហាញ FHD+ ធ្វើ​ឱ្យ​ការ​ទស្សនា​វីដេអូ​ក៏​ដូចជា​ការ​លេង​ហ្គេម​របស់​អ្នក​កាន់​តែ​ត្រជាក់​ភ្នែក។

ស្មាតហ្វូន​ម៉ូដែល​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ដែល​អាច​បើក​ហ្គេម​ ឬ កម្មវិធី​ដែល​មាន​ក្រាហ្វិក​ធំ​បាន​យ៉ាង​រលូន មិន​ទាក់។ ឧទាហរណ៍៖ ដូចជា​ការ​លេង​ហ្គេម PUBG, RULES OF SURVIVAL.. ដោយ​គ្មាន​ក្តី​បារម្ភ​រឿង​​គាំង ឬ​កម្រិត​ក្រាហ្វិក​មិន​ស្អាត​ទៀត​នោះ​ទេ។

បន្ថែម​លើ​នេះ​ទៀត​ វា​ក៏​បាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ដោះសោរ​ដោយ​ស្គែន​ក្រយៅដៃ​លើ​អេក្រង់ (Hidden Fingerprint Unlock) ទៀត​ផង។

#៥) តម្លៃ

បន្ថែម​លើ​ចំណុច​លេច​ធ្លោ​ទាំងអស់​នេះ ម៉ូដែល R17 Pro នេះ ពិត​ជា​ជម្រើស​ល្អ​សម្រាប់​អ្នក ដែល​ម៉ូដែល​នេះ​ត្រូវ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ ៦៩៩ ដុល្លារ​អាមេរិក ហើយ​ក៏​នឹង​ចាប់ផ្ដើម​មាន​លក់​នៅ​លើ ទីផ្សារ​កម្ពុជា​នៅ​ថ្ងៃ​ទី ១០ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ​ផង​ដែរ ព្រម​ជាមួយ​កាដូ​ដូចជា កាស Bluetooth ដប​ទឹក និង​ស៊ីម Smart ភ្ជាប់​ជាមួយ​គម្រោង “Smart ធំ​ហ្ម៎ង! ១២ សប្ដាហ៍” ផង​ដែរ៕

អត្ថបទ៖ រក្សា