សម្តេច ហ៊ុន សែន បង្ហើបពី​មូលហេតុ​ដែលនាំ​ឲ្យ​សម្តេច​ចេះ​ពិសាបារីនា​ពេល​កន្លង​មក​​

  • 2018-12-12 07:27:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្តេច​ហ៊ុន សែន​ មាន​ប្រ​សាសន៍​ថា​សម្តេច​បាន​ឈប់​ពិសារ​បារី​ជាង​ប្រាំ​ឆ្នាំ​មក​ហើយ និង​បាន​រំឭក​ថា​មូល​ហេតុ​ដែល​សម្តេច​ចេះ​ពិសារ​បារី​ដោយ​សារ​នៅ​សម័យ​សង្គ្រាម​ប្រើ​ផ្សែង​បារី​ដើម្បី​ដេញ​មូស។​

(សម្តេច ហ៊ុន សែន ពេល​ចុះ​ជួប​ជាមួយ​កម្មករ-កម្មការិនី/រូបភាព៖ ហ្វេស​ប៊ុក សម្តេច ហ៊ុន សែន)

សម្តេច​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​នៅក្នុងពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ នៅ​ខេត្ត​កំពង់​ស្ពឺ​នាព្រឹក​មិញ​ថា​សម្តេច​បាន​ផ្តាច់​​បារីបាន​រយៈពេល​​​ប្រាំ​ឆ្នាំ​មក​ហើយ។ ​ សម្តេច​លើក​ឡើងថា៖ «បើ​​កុំមាន​សង្គ្រាម​ខ្ញុំ​អត់ចេះជក់​បារីទេ ពេល​នោះ​កុំ​ឲ្យ​មូស​ខាំ​ពេល​យើង​ជក់​ទៅ​វា​អត់​មក​ជិត ពេល​យើង​យាម​នោះ​ណា ដ៏​បន្ទាប់ទៅ​ជក់​ឆ្ងាញ់ ដ៏បន្ត​ទៅ​ជក់​ដើម្បី​គិត​...​កាលណា​បើ​មិនជក់​បារី​វា​សរសេរ​អត់ចេញ»។

សម្តេច​បន្ថែមថា៖ «ដ៏​ចុង​ក្រោយ​ប្រាំ​ឆ្នាំ​នេះ ដើម្បី​ប្តូ​រ​ផ្តាច់ឈប់ជក់​បារី ដាក់​បារី​គ្រប់​កន្លែង​ទាំងអស់​ ក្បាល​ដំណេក​ក៏មានបារី តុបាយ​ក៏មាន​បារី តុក​ន្លែង​ធ្វើការ​ក៏មាន​បារី...​ទៅកន្លែង​ណា​ក៏មាន​បារី ធ្វើ​ឯង​មិន​ដឹង​ ឈប់​ប្រាំ​ដង​បាន​ដាច់»។

សម្តេច​ ហ៊ុន សែន បាន​សរសើរ​ចំពោះយុវនារី និង​យុវជន​កម្ពុជា​ដែល​ភាគ​ច្រើន​មិន​ទទួល​ទាន​បារី​ហើយ​ក៏បាន​​សម្តេច​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​កិច្ច​ក្រា​ក្រ​សួងសុខាភិបាល​ក្នុង​ចលនា​ឈប់ ជក់​បារី៕

អត្ថបទ៖ ទូច សុខា