Grab បើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទី ៧ ក្នុងប្រទេសម៉ាឡេស៊ី
- 2018-12-12 07:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Grab បើកមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទី ៧ ក្នុងប្រទេសម៉ាឡេស៊ី
ចន្លោះមិនឃើញ
Grab ដែលជាកម្មវិធីផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ទៅសេវាកម្មដោយផ្ទាល់ (O2O) ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានប្រកាសពីការបើកទ្វារមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍន៍ថ្មីរបស់ខ្លួនក្នុងទីក្រុងកូឡាឡំាំពួរ ប្រទេសម៉ាឡេស៊ី ជាកន្លែងដែលក្រុមហ៊ុនត្រូវបាន បង្កើតឡើងនៅក្នុងឆ្នាំ ២០១២។
មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ គឺជាមជ្ឈមណ្ឌលទីប្រាំពីររបស់ក្រុមហ៊ុន Grab ហើយជាការពង្រីកវិសាលភាពខ្លួនផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ ទូទាំងសកលលោក ដែលក្នុងនោះក្រុមហ៊ុនមាន ក្រុមការងារបែបនេះរួចហើយនៅទីក្រុងបាំងហ្កាឡ ប៉េកាំង ហូជីមិញ ហ្សាកាតា សៀអាថល និងសិង្ហបុរី។
មជ្ឈមណ្ឌលប្រចាំទីក្រុងកូឡាឡំាំពួរ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់ Grab ក្នុងការថែទាំអ្នកមាន ទេពកោសល្យជ្រៅជ្រះផ្នែកបច្ចេកវិទ្យានៅក្នុងទីកំណើតរបស់ខ្លួន។ Grab មានផែនការជ្រើសរើសបុគ្គលិកផ្នែក បច្ចេកវិទ្យាចំនួន ១០០ នាក់សម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងទីក្រុងកូឡាឡាំពួរ សម្រាប់ប្រតិបត្តិ ការនៅឆ្នាំដំបូងដែលក្នុងនោះរួមមានវិស្វករផ្នែក Software អ្នកវិទ្យាសាស្ត្រទិន្នន័យ និងអ្នកវិភាគទិន្នន័យ។
ចាប់តាំងពីចុងឆ្នាំ 2017 Grab បានបង្កើនបុគ្គលិកផ្នែកបច្ចេកវិទ្យាចំនួនទ្វេរដងនៅតាមមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ទាំងប្រាំមួយកន្លែងរបស់ខ្លួន ហើយមានផែនការជ្រើសរើសបុគ្គលិកក្នុងតួនាទីផ្នែកបច្ចេកវិទ្យាប្រមាណ ១០០០ នាក់ផ្សេងទៀតនៅឆ្នាំ ២០១៩។
ក្នុងឆ្នាំនេះ Grab បានពន្លឿនការពង្រីកវិសាលភាពរបស់ ខ្លួនទៅក្នុងសេវាទូទាត់ប្រាក់ ក៏ដូចជាសេវាកម្មថ្មីៗជាច្រើន ដូចជា ការដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងកញ្ចប់ ទំនិញផ្សេងៗ។ ទន្ទឹមនឹងនេះ Grab ក៏បានពង្រីកវត្តមានរបស់ខ្លួន ដោយមានវត្តមាននៅក្នុងទីក្រុងចំនួន ៣០ នៅដើមឆ្នាំ ២០១៧ រហូតដល់មានវត្តមាននៅក្នុងទីក្រុងចំនួន ២៣៥ នាពេលសព្វថ្ងៃនេះ៕
ចុចអាន៖