Apple ហ៊ានឲ្យតម្លៃ iPhone 5 មួយគ្រឿង ២៥ ដុល្លារ
- 2018-12-12 08:18:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ហ៊ានឲ្យតម្លៃ iPhone 5 មួយគ្រឿង ២៥ ដុល្លារ
ចន្លោះមិនឃើញ
កម្មវិធី Trade In របស់ Apple ដែលធ្វើឡើងនៅលើទីផ្សារធំៗជាច្រើន មានទទួលទិញ iPhone ចាប់ពីម៉ូដែល iPhone 5 រហូតដល់ iPhone X ក្នុងគោលបំណងឲ្យអតិថិជនប្ដូរប្រើ iPhone ស៊េរីថ្មីៗ។
សម្រាប់ iPhone 5 និង iPhone 5c អាចបានតម្លៃរហូតដល់ ២៥ ដុល្លារ និង iPhone 5s អាចបានតម្លៃដល់ ៣០ ដុល្លារ។ ចំណែក iPhone SE អាចបានតម្លៃដល់ ៦៥ ដុល្លារ, iPhone 6 តម្លៃ ១៥០ ដុល្លារ, iPhone 6 Plus និង 6s បានតម្លៃ ២០០ ដុល្លារ។
ចំពោះ iPhone 7 អាចដូរបានតម្លៃ ២៥០ ដុល្លារ, iPhone 8 និង 7 Plus បានតម្លៃ ៣០០ ដុល្លារ, iPhone 8 Plus បាន ៣៥០ ដុល្លារ និង iPhone X អាចបានដល់ ៥០០ ដុល្លារ។ តម្លៃដែលអាចទទួលបានក៏ត្រូវអាស្រ័យលើស្ថានភាពរបស់ទូរសព្ទ ថានៅដំណើរការល្អ ឬយ៉ាងណានោះ៕
ចុចអាន៖