CSKA ផ្ដល់សុបិនអាក្រក់ដល់ Real នៅប្រកួតចុងក្រោយ

  • 2018-12-12 23:24:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បានរងបរាជ័យធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិពានទ្វីបអឺរ៉ុបក្រោយចាញ់ CSKA Moscow ០ ទល់នឹង៣ នៅប្រកួតបិទពូលពាន Champions League។

គ្រាប់បាល់របស់ Chalov នាទី៣៧, Schennikov នៅនាទី៤៣ និង Sigurdsson នៅនាទី៧៣ បានធ្វើឲ្យក្រុមខ្លាំងមកពីរុស្ស៊ីរកបាន៣ពិន្ទុនៅប្រកួតចុងក្រោយប៉ុន្តែនៅមិនអាចមានកៅអីលេងពាន Europa League ដោយសារចាញ់គ្រាប់របស់ក្រុមលេខ៣ Viktoria Plzen។

យ៉ាងណា Real ដែលទុកជើងកីឡាករឈុតធំភាគច្រើនកាលពីយប់មិញ នៅតែឈរលេខ១ក្នុងពូលដោយសារ Roma ភ្លាត់ចាញ់ក្រុមមកពីសាធារណរដ្ឋឆេក Viktoria Plzen ២ទល់នឹង១នៅប្រកួតចុងក្រោយនេះដូចគ្នា៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម