Lai Kaunlin ត្រូវគេស្ញប់ស្ញែងខ្លាំង ពេលសម្ដែងយ៉ាងជឿជាក់ ទោះខោរហែកក៏ដោយ

  • 2018-12-13 02:48:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម Wanna One តារា​ចម្រៀង Lai Kaunlin ទទួល​រង​បទ​ពិសោធ​ដ៏​គួរ​ឲ្យ​ខ្មាស​អៀន​មួយ ខណៈ​ខោ​របស់​លោក​បាន​រហែក​យ៉ាង​ខ្លាំង អំឡុង​ពេល​កំពុង​សម្ដែង​លើ​ឆាក​ប្រគំ​តន្ត្រី​។

អំឡុង​ពេល​កំពុង​សម្ដែង​ជាមួយ​សមាជិក​ផ្សេង​ប្រចាំ​ក្រុម Wanna One នៅ​ឯ​កម្មវិធី​ពាន​រង្វាន់ "Mnet Asian Music Awards” ប្រចាំ​ឆ្នាំ ២០១៨ ក្នុង​ប្រទេស​ជប៉ុន តារា​ចម្រៀង Lai Kaunlin បាន​រហែក​ខោ​របស់​លោក​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​រាប់​ពាន់​នាក់។ បទ​ពិសោធ​ដ៏​អាក្រក់​នេះ កើត​ឡើង​អំឡុង​ពេល​ពួកគេ​សម្ដែង​បទ "Boomerang”។ ការ​រហែក​នេះ អាច​បណ្ដាល​មក​ពី​លោក ព្យាយាម​បញ្ចេញ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​រាំ​ឲ្យ​មាន​ភាព​រស់​រវើក​សម្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន។

តាម​រយៈ​វីដេអូ​ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​រហែក​នេះ គឺ​មិន​តូច​នោះ​ឡើយ។ ខោ​របស់​លោក​រហែក​ចាប់​ពី​កន្លែង​សំខាន់ រហូត​ដល់​ជង្គង់​ខាង​ឆ្វេង​របស់​លោក ដែល​បង្ហាញ​សាច់​ភ្លៅ​ឃើញ​យ៉ាង​ច្បាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Lai Kaunlin នៅ​តែ​រក្សា​លំនឹង​របស់​លោក បន្ត​ការ​សម្ដែង​យ៉ាង​ស្ទាត់​ជំនាញ និង​ជឿជាក់​រហូត​ដល់​ចប់​ការ​ប្រគំ​តន្ត្រី​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​ជោគជ័យ។ ក្រោយ​ឃើញ​បែប​នេះ អ្នក​គាំទ្រ និង​មហាជន​ជា​ច្រើន​បាន​អបអរ និង​ស្ញប់ស្ញែង​ចំពោះ​ភាព​អត់ធ្មត់​របស់​តារា​ចម្រៀង​រូប​នេះ​ជា​ខ្លាំង៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម