វគ្គ១៦ក្រុម Liverpool អាចមានវាសនាប៉ះក្លឹបយក្សអេស្ប៉ាញទាំងពីរ Real & Barca
- 2018-12-13 03:19:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វគ្គ១៦ក្រុម Liverpool អាចមានវាសនាប៉ះក្លឹបយក្សអេស្ប៉ាញទាំងពីរ Real & Barca
ចន្លោះមិនឃើញ
វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ Champions League បានបញ្ចប់សព្វគ្រប់កាលពីយប់មិញ ក្នុងនោះគេរកឃើញ១៦ក្រុមបានឡើងទៅវគ្គបន្តហើយ។
ក្រុមលេខមួយក្នុងពូលនីមួយៗពីពូល A ដល់ H មាន៖ Dortmund, Barcelona, PSG, Porto, Bayern Munich, Manchester City, Juventus និង Real Madrid។ ចំណែកឯក្រុមលេខពីរក្នុងពូលមាន៖ Atletico Madrid, Spurs, Liverpool, Schalke 04, Ajax, Lyon, Roma និង Manchester United។
តាមច្បាប់នៃការចាប់គូប្រកួតនៅវគ្គ១៦ក្រុមចុងក្រោយ គេត្រូវដាក់ក្រុមលេងមួយក្នុងពូលមួយផ្នែក និងលេខពីរក្នុងពូលមួយផ្នែកផ្សេងគ្នា។ បន្ទាប់មកគេចាប់មួយក្រុមតាមផ្នែកនីមួយៗ ឲ្យប៉ះគ្នាតែម្ដង។ លក្ខខណ្ឌពិសេសប្រសិនចាប់ចំក្រុមដល់មកពីលីគជាមួយគ្នា គេត្រូវចាប់ម្ដងទៀត។
មើលតាមលក្ខខណ្ឌនេះ Liverpool ដែលជាក្រុមរងជើងឯកឆ្នាំមុនមានឱកាសប៉ះក្រុមខ្លាំងៗច្រើន។ ជាពិសេសជួបជាមួយ Real Madrid ដែលលេងវគ្គផ្ដាច់ព្រ័ត្រគ្នារដូវកាលមុន៕