កាំ​ភ្លើង​ធំ​របស់​ថៃ ​៤​នាក់ ​ត្រលប់​ជួយ​ជម្រើស​ជាតិ​វិញ ត្រៀម​Asian Cup 2019

  • 2018-12-13 08:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​សំខាន់​ថៃ​៤​នាក់​ដែល​អវត្តមាន​លេង​នៅ AFF Suzuki Cup 2018 ​នោះ ​ត្រូវ​បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​ហើយ ​ដើម្បី​ត្រៀម​ប្រកួត​ពាន​រង្វាន់ Asian Cup 2019 ​ខាង​មុខ​នេះ។

​អ្នក​ចាំ​ទី Kawin Thamsatchanan ​កីឡាករ Key Players ​Chanathip Songkrasin ខ្សែ​ប្រយុទ្ធ ​Teerasil Dangda ​និង​ខ្សែ​ការពារ​ស្លាប​ឆ្វេង ​Theerathon Bunmathan ​បាន​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ​វិញ ហើយ ដើម្បី​ហ្វឹកហាត់​ត្រៀម​លេង​ពាន​រង្វាន់ Asian Cup ​។ កីឡាករ​ទាំង​៤​នាក់​នេះ ​កាល​លេង Suzuki Cup ​មិន​មាន​វត្តមាន​ឡើយ ​ព្រោះ​ពួកគេ​ជាប់​លេង​នៅ​លីគ​ក្រៅ​ស្រុក ​ដូច្នេះ​មិន​អាច​មក​ជួយ​ក្រុម​បាន​ទេ ​ព្រោះ​ការ​ប្រកួត​មិន​ចំ​ថ្ងៃ FIFA Day។ ដោយ​ឡែក​ពេល​នេះ ​លីគ​កំពូល​ជប៉ុន​បាន​បញ្ចប់​ហើយ ដូច្នេះ​ពួកគេ​មាន​ឱកាស​បាន​ត្រលប់​មក​រួម​ក្រុម​វិញ។

ក្នុង​ពាន​រង្វាន់ Asian Cup 2019 ​នេះ​ដែរ ​ថៃ​ស្ថិត​នៅ​ពូល A ​ជាមួយ​ឥណ្ឌា ​បារ៉ែន ​និង​អារ៉ាប់​រួម​ដែល​ជា​ម្ចាស់​ផ្ទះ​ផ្ទាល់​តែ​ម្ដង។ ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​មករា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ហើយ៕

អត្ថបទ៖ មុន្នីរម្យ