ក្ដៅៗ ​កីឡាករ​ឆ្នើម​កម្ពុជា វ៉ា សុខថន ​ត្រលប់​មក​ជួយ​ភ្នំពេញ​ក្រោន​វិញ​ហើយ

  • 2018-12-13 09:30:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ខ្មែរ បារាំង ​វ៉ា សុខថន ​ដែល​បាន​ចាកចេញ​ពី​ភ្នំពេញ​ក្រោន​តាំង​ពី​ឆ្នាំ​២០១៥​នោះ ​ពេល​នេះ​បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ​ហើយ។

បើ​តាម​ការ​បញ្ជាក់​របស់​ក្លឹប ​ខ្សែ​បម្រើ​រូប​នេះ​នឹង​មក​ជួយ​ក្រុម​ក្រោម​ការ​ដឹក​នាំ​របស់​លោក Leonardo ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ។ មិន​ទាន់​ច្បាស់​ពី​កុងត្រា​នៅ​ឡើយ​ទេ ប៉ុន្តែ​រូបគេ​នឹង​ក្លាយ​ជា​កម្លាំង​សំខាន់​របស់​ក្រុម ​ដូច​ដែល​ធ្លាប់​ធ្វើ​បាន​កាល​ពី​ប៉ុន្មាន​មុន។

វ៉ា សុខថន ចូល​រួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោន​តាំង​ពី​ឆ្នាំ​២០១៤ ​គ្រា​ដែល​រូបគេ​ចូល​មក​ជួយ​ក្រោន​លើក​ពាន​តែ​ម្ដង។ យ៉ាងណាមិញ ​នៅ​ឆ្នាំ​២០១៥ រូបគេ​បាន​ចាកចេញ​ពី​ក្រោន ​ទៅ​បារាំង​វិញ ​ក្រោម​ហេតុផល​ផ្ទាល់​ខ្លួន។ កីឡាករ​រូប​នេះ ​អំឡុង​ពេល​នៅ​កម្ពុជា ​ក៏​បាន​ជាប់​ឈ្មោះ​នៅ​ក្រុម​ជម្រើសជាតិ​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ