ស្លាកលេខរថយន្តប្រចាំត្រកូលប្រើតកូន-ចៅ ក្រសួងនឹងដាក់លក់ឆាប់ៗនេះ
- ព្រហស្បតិ៍, 13 ធ្នូ 2018 09:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្លាកលេខរថយន្តប្រចាំត្រកូលប្រើតកូន-ចៅ ក្រសួងនឹងដាក់លក់ឆាប់ៗនេះ
ចន្លោះមិនឃើញ
លោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងថា នៅខែមករា ឆ្នាំ២០១៩ ខាងមុខនេះ នឹងដាក់ឲ្យដំណើរការលក់ "ស្លាកលេខរថយន្ដប្រចាំត្រកូល" ឬហៅថា "លេខពិសេស" ដោយប្រជាពលរដ្ឋ អាចបញ្ជាទិញ ជាអក្សរក៏បានដែរ។ នេះបើតាមប្រភពក្រសួងសាធារណការនិងដឹកជញ្ជូន។
លោកមានប្រសាសន៍ថា “ខ្ញុំសង្ឃឹមថា នៅខែមករា យើងអាចដំណើរការបាន។ ម្យ៉ាងទៀតលេខពិសេសនេះ អាចដាក់លេខ១ លេខ២ លេខ៣ ឬជាអក្សរក៏បានដែរ ហើយលុយនឹងចូលរដ្ឋ ហើយលេខនេះអាចទុកឲ្យកូនឲ្យចៅបានទៀត”។
លោកបន្ថែមថា ការដាក់ឲ្យដំណើរស្លាកលេខរថយន្តនេះ ក្នុងគោលបំណង ពេលម្ចាស់រថយន្តលក់ ទៅឲ្យទៅឲ្យម្ចាស់ថ្មី នោះម្ចាស់រថយន្ដចាស់ ក៏អាចទុកលេខចាស់ដដែល ដោយម្ចាស់រថយន្តទិញលេខថ្មីបន្តបំពាក់ថ្មីវិញ។ លោកថា សព្វថ្ងៃ ពលរដ្ឋលក់រថយន្ត លក់ទាំងលេខ និងរថយន្ដទៅឲ្យម្ចាស់ថ្មី។
ចំណែកនៅបរទេសវិញ រថយន្ដលេខពិសេសបែបនេះ មានតម្លៃរាប់លានដុល្លារឯណោះ។ ការធ្វើដូច្នេះ ក៏ដើម្បីជាការងាយស្រួលដើម្បីឲ្យក្រសួងកំពុងពិនិត្យតម្លៃរថយន្តនីមួយៗផងដែរ៕