អស់បារម្ភនឹងការប្រើ DJI Mavic 2 ថតទិដ្ឋភាពពេលយប់ បើមានពីរគ្រាប់នេះ
- 2018-12-15 02:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស់បារម្ភនឹងការប្រើ DJI Mavic 2 ថតទិដ្ឋភាពពេលយប់ បើមានពីរគ្រាប់នេះ
ចន្លោះមិនឃើញ
DJI Mavic 2 ទាំងម៉ូដែល Zoom និង Pro ទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អ្នកចូលចិត្តផ្ដិតយកទិដ្ឋភាពពីខាងលើ។ ប៉ុន្តែធម្មតា អាចពិបាកចាប់យករូបភាពពេលយប់។
Lume Cube ដែលជាក្រុមហ៊ុនផលិតអំពូល LED ប្រើថ្មតូចមួយសម្រាប់ភ្ជាប់ប្រើថតជាមួយស្មាតហ្វូន បានចេញឧបករណ៍ថ្មីមួយ ជាពិសេសសម្រាប់បំពាក់លើ DJI Mavic 2 ក្នុងតម្លៃប្រហែល ១៩០ ដុល្លារ (បរទេស) ជាមួយនឹងអំពូល LED មានកម្រិតចំណាំងបាន ១ ៥០០ លូមេន (Lumen) ពីរគ្រាប់ ហើយមួយគ្រាប់មានទម្ងន់ប្រហែល ២៨ ក្រាម។
វីដេអូ៖
ដុំក្តោបអំពូលផលិតពីអាលុយមីញ៉ូម អាចការពារទាំងជម្រាបទឹក និងធន់នឹងការធ្លាក់។ អំពូលទាំងពីរកិបភ្ជាប់ក្រោមតួ Drone ហើយពន្លឺអាចបង្វិលបាន ៣៦០ ដឺក្រេ អាចចាំងពន្លឺត្រូវតាមទីតាំងចង់បាន។ ពេលសាកថ្មពេញអាចបំភ្លឺបាន ៣០នាទី។ អ្នកប្រើប្រាស់ក៏អាចភ្ជាប់ឧបករណ៍ជាមួយកម្មវិធីទូរសព្ទតាម Bluetooth ដើម្បីធ្វើការកំណត់កម្រិតចំណាំងពន្លឺ ប៉ុន្តែបានត្រឹមចម្ងាយប្រហែល ៣០ម៉ែត្រប៉ុណ្ណោះ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ