មកមើល សម្រស់បឹងផ្កាឈូកនៅអូស្ត្រាលី ស្រស់ស្អាតទាក់ភ្នែកគួរឲ្យចង់ទៅលេង (មានវីដេអូ)

  • 2018-12-14 02:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​នៅ​កណ្ដាល​កោះ​នៃ​ឆ្នេរភាគ​ខាង​ត្បូង​ប្រទេស​អូស្ត្រាលី បឹង​ពណ៌​ផ្កាឈូក​ឈ្មោះ Hillier កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដោយ​សារ​សម្រស់​ប្លែក​ពី​គេ។

បឹង Hillier ត្រូវ​បាន​រក​ឃើញ​ដោយ​អ្នក​រុករក​មក​ពី​កងទ័ព​ជើងទឹក​កាល​ពី​ឆ្នាំ ១៨០២ ស្ថិត​នៅ​ប្រជុំ​កោះ Recherche។ ចំពោះ​មូលហេតុ​ពិត​ដែល​បណ្ដាល​ឲ្យ​បឹង​មួយ​នេះ មាន​ទឹក​ពណ៌​ផ្កាឈូក​ខុស​ប្លែក​ពី​គេ មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ជជែក​វែកញែក​គ្នា​ទូទាំង​ពិភពលោក។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​ឯក​ភាព​ថា វា​អាច​បណ្ដាល​មក​ពី​ប្រភេទ​ស្លែ និង​បាក់​តេរី​ម្យ៉ាង​ដែល​នៅ​ក្នុង​បឹង។ ប៉ុន្តែ​យោង​តាម​គេហទំព័រ​ផ្លូវ​ការ​របស់​បឹង​ពណ៌​ផ្កាឈូក​នៃ​ប្រទេស​អូស្ត្រាលី​ឲ្យ​ដឹង​ថា វា​​ពិត​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​ហែល​ទឹក​នៅ​ក្នុង​បឹង​នេះ។ បើ​ទោះ​បី​ជា​មាន​ពណ៌​ផ្កាឈូក​ក៏​ដោយ ប៉ុន្តែ​ទឹក​មាន​សភាព​ថ្លា​ល្អ និង​មិន​មាន​ផល​ប៉ះ​ពាល់​ដល់​ស្បែក​របស់​អ្នក​នោះ​ទេ។

យ៉ាង​ណា​មិញ សព្វថ្ងៃ​បឹង​នេះ ត្រូវ​បាន​ដាក់​ការ​ពារ​ក្រោម​កិច្ច​អភិរក្ស​ធម្មជាតិ​របស់​អូស្ត្រាលី ប៉ុន្តែ​ភ្ញៀវ​ទេសចរ​អាច​ទៅ​លេង​បាន ក្រោម​ការ​អនុញ្ញាត​ពិសេស​ពី​រដ្ឋាភិបាល៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Curiosity   ប្រែសម្រួល ៖ រ័ត្ន