រថយន្ត អ៊ឹម ជីវ៉ា ជួបគ្រោះក្រឡាប់រហូតដល់មានមនុស្សស្លាប់យប់មិញ!
- 2018-12-14 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្ត អ៊ឹម ជីវ៉ា ជួបគ្រោះក្រឡាប់រហូតដល់មានមនុស្សស្លាប់យប់មិញ!
ចន្លោះមិនឃើញ
លោក អឹម ជីវ៉ា កំពុងមានបញ្ហាធំមួយ ដោយសារតែរថយន្តរបស់លោកបានជួបគ្រោះថ្នាក់ចរាចរណ៍ រហូតដល់មានមនុស្សស្លាប់ម្នាក់ ពេលធ្វើដំណើរទៅចូលរួមបុណ្យសមុទ្រ នៅខេត្តកោះកុងកាលពីយប់មិញ។
នៅលើគណនីរបស់តារារូបនេះផ្ទាល់ បានបង្ហោះសារថា ៖ " បងប្អូនអើយ ពេលនេះខ្ញុំមានបញ្ហាធំហើយ ឡានខ្ញុំជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់ឡាននៅស្រុកស្រែអំបិល ពេលធ្វើដំណើរ ទៅចូលរួមបុណ្យសមុទ្រនៅខេត្តកោះកុង បណ្ដាលអោយមានមនុស្សស្លាប់ម្នាក់។ តែខ្ញុំបាទនិងក្រុមការងារបួននាក់ទៀតមិនអីទេ លើកទី១ហើយខ្ញុំជួបរឿងរន្ធត់បែបនេះ ព្រះអើយជួយខ្ញុំផង ខ្ញុំមានឡានតែមួយគ្រឿងហ្នឹងទេទុកសម្រាប់ទៅណាមកណា ពេលនេះជាពិសេសកម្មវិធីសិល្បៈពេលនេះចប់ហើយ"។
ចំពោះរឿងរ៉ាវលម្អិតអំពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះយ៉ាងណា Sabay នឹងធ្វើការផ្សាយបន្តទៀត៕