កុំភ្លេចចូលមើល! ផ្កាថ្ម និងជីវចម្រុះគ្រប់ប្រភេទស្អាតៗបំផុត តាំងបង្ហាញនៅបុណ្យសមុទ្រ

  • 2018-12-14 08:35:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 14

ចន្លោះមិនឃើញ

លោក សោម ករណី ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ដាំ​ផ្កាថ្ម​បាត​សមុទ្រ​កម្ពុជា រួម​ទាំង​សមាជិក​ទាំង​អស់ បាន​នាំ​យក​សមិទ្ធផល ដែល​ធ្លាប់​បាន​ស្រាវជ្រាវ​កន្លង​មក​យក​មក​តាំង​បង្ហាញ​ នៅ​ក្នុង​ពិធី​បុណ្យ​សមុទ្រ​លើក​ទី​៧​នៅ​ខេត្ត​កោះកុង​។ លោក​សោម​ករណី​បាន​ឲ្យ​ដឹង​ថា ការ​ពិព័រណ៍​ផ្កា​ថ្ម និង​ជីវៈ​ចម្រុះ នេះ​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ​ឆ្នាំ​២០១៨ ពោល​រហូត​ដល់​ចប់​ពិធី​បុណ្យ​សមុទ្រ​នេះ។

ភ្ញៀវ​ទេសចរ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទាំង​អស់ ដែល​បាន​មក​កម្សាន្ត​ក្នុង​ពិធី​បុណ្យ​សមុទ្រ​នេះ កុំ​ភ្លេច​ចូល​ទស្សនា នៅ​ក្នុង​តង់​បង្ហាញ​របស់​ក្រុមស្រាវជ្រាវ និង​ដាំ​ផ្កាថ្ម​បាត​សមុទ្រ​កម្ពុជា ដើម្បី​ទស្សនា​ផ្កា​ថ្ម ដែល​មាន​ជីវិត​ត្រូវ​បាន​បង្កាត់​ពូជ​យក​មក​ដាំ​ក្នុង​កញ្ចក់ និង​ត្រី​ក្រោម​បាត​សមុទ្រ​ស្អាត​ៗ​ជា​ច្រើន​ប្រភេទ។ ជា​ពិសេស​នោះ នឹង​បាន​ឃើញ​ឧបករណ៍​សម្រាប់​អ្នក​មុជ​ទឹក​បាត​សមុទ្រ​ប្រើប្រាស់ មាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ។ ក្រៅ​ពី​នេះ នឹង​បាន​ទស្សនា​កម្រង​រូបភាព​ជា​ច្រើន​សន្លឹក ដែល​ផ្ដិត​នៅ​ក្រោម​បាត​សមុទ្រ​ដោយ​ក្រុម​របស់​លោក​សោម ករណី​ផ្ទាល់។

ប្រធាន​ប្រធាន​ក្រុម​ស្រាវជ្រាវ និង​ដាំ​ផ្កាថ្ម​បាត​សមុទ្រ​កម្ពុជា បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅ​ពី​បាន​ទស្សនា​នៅ​កម្រង​រូបភាព​ជា​ច្រើន​នោះ ភ្ញៀវទេសចរ​នឹង​ទទួល​បាន​ចំណេះ​ដឹង​ជា​ច្រើន អំពី​ជីវៈ​ចម្រុះ​នៅ​ក្រោម​បាត​សមុទ្រ ដែល​រូប​លោក និង​សមាជិក​ក្រុម​នឹង​ធ្វើ​ការ​អធិប្បាយ​ជូន​ដល់​ភ្ញៀវ​ដែល​បាន​ទៅ​កាន់​តង់​របស់​លោក។ អ្វី​ដែល​កាន់​តែ​ពិសេស​នោះ សៀវភៅ​ដែល​លោក​បាន​ខិត​ខំ​ស្រាវជ្រាវ អំពី​ជីវិត​បាត​សមុទ្រ ក៏​បាន​យក​​មកល​ចែក​ជូន​ដល់​អ្នក​ដែល​បាន​ទៅ​ដល់​ទៀត​ផង៕ ​​​

លោក សោម ករណី

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ