ទោះក្រុមក្បែរបាតតារាងតែ Benitez ឈ្នះពានគ្រូបង្វឹកល្អប្រចាំខែ

  • 2018-12-15 02:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាត់ការទូទៅ Newcastle លោក Rafael Benitez ត្រូវបានបោះឆ្នោតឲ្យឈ្នះពានគ្រូបង្វឹកល្អប្រចាំខែវិច្ឆិកានៅក្របខ័ណ្ឌកំពូល Premier League។

ក្រុមរហស្សនាមថាសារិកាព្រៃស្ថិតនៅលេខ១៩ក្នុងតារាងកាលពីដើមខែវិច្ឆិកា ដោយប្រកួតមិនឈ្នះសូម្បីតែម្ដងនៅ១០ប្រកួតដំបូង ប៉ុន្តែ Benitez បានដឹកនាំក្រុមយកឈ្នះ៣ប្រកួតជាប់គ្នាបានវិញធ្វើឲ្យ Newcastle បច្ចុប្បន្នឈរលេខ១៥នៅតំបន់សុវត្ថិភាព។

៣ប្រកួតនោះគឺ Newcastle បានយកឈ្នះ Watford និង Bournemouth នៅទឹកដី St James' Park មុនពេលផ្ដួល Burnley ក្រៅទឹកដី។ នេះគឺជាលើកទី៥ហើយក្នុងអាជីពដែលលោក Benitez ឈ្នះពានគ្រូបង្វឹកឆ្នើមនៅ Premier League៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី