ថៃជាប់ជាប្រទេសគ្រោះថ្នាក់បំផុត សម្រាប់អ្នកទេសចរ
- 2014-11-16 19:23:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃជាប់ជាប្រទេសគ្រោះថ្នាក់បំផុត សម្រាប់អ្នកទេសចរ
ចន្លោះមិនឃើញ
សៀវភៅថ្មីមួយរបស់អ្នកនិពន្ធជនជាតិអូស្ត្រាលី John Stapleton បានដាក់ថៃជាប្រទេសដើរកម្សាន្ត ដ៏គ្រោះថ្នាក់បំផុត លើភពផែនដី ដោយសំអាងលើ អំពើពុករលួយរបស់សមត្ថកិច្ច អំពើហិង្សា និងរឿងឧក្រិដ្ឋកម្ម។
ក្នុងសៀវភៅនេះ លោក Stapleton សរសេរថា ថៃជាប្រទេសរួសរាយរាក់ទាក់ ប៉ុន្តែក្រោយចំនួនអ្នកទេសចរកើនឡើង ថៃបានក្លាយជាប្រទេសគួរឱ្យស្អប់ និងព្រងើយកន្តើយរឿងមនុស្សឃាត។ លោកបន្ថែមថា អត្រាស្លាប់ក្នុងចំណោមអ្នកទេសចរ ជារឿងអាស្រូវដ៏អាក្រក់បំផុត របស់ប្រទេសទឹកដីសំបូរសប្បាយមួយនេះ។
លោកបន្តទៀតថា ក្នុងនាមជាប្រទេសអាស៊ី សំបូរដោយដើមត្នោត ឆ្នេរខ្សាច់ស្រស់ស្អាត បារ សណ្ឋាគារលំដាប់អន្តរជាតិ និងមនុស្សរួសរាយរាក់ទាក់នោះ គឺបានទាក់ទាញលំហូរទេសចរយាងច្រើន មកពីគ្រប់ទិសទីលើពិភពលោក"។
តែភ្ញៀវជាច្រើន បានចាកចេញពីប្រទេសនេះ ដោយក្ដីខ្លាចរអា ហើយមិនចង់មកវិញ ព្រោះតែអំពើឃាតកម្ម។ Stapletonសរសេរថា៖” ជីវិតនៅថៃថោកណាស់”។ អ្នកទេសចរនៅតែទទួលបានការព្រមាន ពេលពួកគេចូលទៅលេង។
ក្នុងរយៈពេល១ឆ្នាំ រហូតដល់ថ្ងៃទី ១ ខែមេសា ឆ្នាំ២០១៣ មានជនជាតិអង់គ្លេស៣៨៩នាក់ បានស្លាប់ក្នុងប្រទេសថៃ ចំណែករយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤នេះ មានទេសចរអង់គ្លេស៣៦២នាក់ស្លាប់ និង២៦៧នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
លោក John Stapleton
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail