ទាំងនេះជាទិដ្ឋភាពពេលរាត្រី បុណ្យសមុទ្រនៅកោះកុងថ្ងៃចុងក្រោយ សប្បាយកប់

  • 2018-12-16 12:55:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិធី​បុណ្យ​សមុទ្រ​​នៅ​ខេត្ត​កោះកុង បាន​ឈាន​មក​ដល់​ថ្ងៃ​ចុង​ក្រោយហើយ ចំ​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​ធ្នូ ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ហេតុ​ញ៉ាំង​ឲ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​កុះករ។ តង់​រាប់​រយ​កន្លែង មាន​លក់​ផលិត​ផល​ដ៏​សម្បូរ​បែប អាហារ​ឆ្ងាញ់​ៗ​រាប់​មិន​អស់ ព្រម​ទាំង​ភ្លើង​ចម្រុះ​ពណ៌ បាន​រៀប​ចំ​ព្រោង​ព្រាត ធ្វើ​ឲ្យ​ពិធី​បុណ្យ​ក្រោម​ការ​ផ្ដួចផ្ដើម​របស់​ក្រសួង​ទេសចរណ៍​មួយ​នេះ ពោរ​ពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង។

បង​ប្អូន​ប្រជាពលរដ្ឋ មាន​ប្រុស​ មាន​ស្រី ក្មេង​ចាស់ ហាក់​ទទួល​បាន​នូវ​អារម្មណ៍​ដ៏​ស្រស់​ស្រាយ ក្រោយ​ពី​បំពេញ​ការងារ​យ៉ាង​ហត់​នឿយ បាន​នាំ​ក្រុម​គ្រួសារ​មក​ដើរ​លេង​កម្សាន្ត ខ្លះ​កាន់​ដៃ​គ្នា​ជា​ក្រុមៗ ខ្លះ​ទៀត​ពរ​កូន ពរ​ចៅ ប្រកប​ទៅ​ដោយ​ស្នាម​ញញឹម ចង់​បង្ហាញ​ថា ពួក​គាត់​ពិត​ជា​រីករាយ​នឹង​ដើរ​លេង​កម្សាន្ត​បំភ្លេច​អស់​នូវ​រាល់​ទុក្ខ​កង្វល់​ដែល​លាក់​កប់​ក្នុង​ចិត្ត​កន្លង​មក។

ដូច្នេះ​ចង់​ដឹង​ថា តើ​ទិដ្ឋភាព​ពេល​រាត្រី ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​សមុទ្រ​នេះ សប្បាយ​រីករាយ​ប៉ុណ្ណា សូម​មក​ទស្សនា​កម្រង​រូបភាព​ដូច​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ