រន្ធត់! ផ្ទុះឆេះភោជនីយដ្ឋានជប៉ុន របួសមនុស្សជាង ៤០នាក់

  • 2018-12-17 02:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​ផ្ទុះ និង​ឆាបឆេះ​ដ៏​ធំ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង ស្ថិត​ក្នុង​ទីក្រុង Sapporo ភាគ​ខាងជើង​ប្រទេស​ជប៉ុន។ ប៉ូលិស​ជប៉ុន​អះអាង​ថា មនុស្ស​ចំនួន ៤២នាក់​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ ហើយ​ក្នុង​ចំណោម​នោះ​មាន​ម្នាក់​បាន​រង​របួស​ធ្ងន់។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ៨៖៣០នាទីយប់ (ម៉ោង​នៅ​ជប៉ុន) ថ្ងៃអាទិត្យ ទី១៦ ខែ​ធ្នូ ឆ្នាំ២០១៨ ម្សិលមិញ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា គេ​មិន​ទាន់​បាន​ដឹង​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​ផ្ទុះ និង​ឆាបឆេះ​ភោជនីយដ្ឋាន​ខាង​លើ​ឡើយ។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា គេ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២០គ្រឿង​ឯណោះ។ ទូរទស្សន៍​ជប៉ុន NHK បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនៅឋាន​ក្បែរ​នោះ​ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង