ក្រុមហ៊ុនស្មាតហ្វូនលំដាប់លេខ ២ ក្នុងពិភពលោក Huawei ទើបបានប្រកាសជាផ្លូវការ ចំពោះការចុះឈ្មោះ Update ប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយបង្អស់ EMUI ជំនាន់ ៩ ដោយឥតគិតថ្លៃនៅថ្ងៃនេះ។
សម្រាប់អតិថិជនដែលប្រើកំពូលស្មាតហ្វូនត្រកូល Mate10 និងម៉ូដែល P20 នឹងទទួលបានការ update ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 ចាប់ពីថ្ងៃ ១៨ ខែធ្នូ។
ចំពោះអតិថិជនប្រើកំពុងប្រើស្មាតហ្វូន P20 Pro ទួលបានការ update ចាប់ពីថ្ងៃ ២៤ ខែធ្នូ។
*មុខងារពិសេសៗដែលមានលើ MUI ជំនាន់ ៩ គឺ៖
ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 អាចឲ្យអ្នកប្រើប្រាស់ ប្រើបច្ចេកវិទ្យា AI ឈានមុខ ដោយមានមុខងារពិសេសៗ នឹកស្មានមិនដល់ជាច្រើន។
- មុខងារ HiVision ៖ ព័ត៌មានពីទីតាំងភូមិសាស្រ្ត និងព័ត៌មានសំខាន់ៗជាច្រើនទៀតពីវត្ថុនានា ដែលកំពុងតែថតដោយកាមេរ៉ាដ៏ឆ្លាតវៃ នឹងត្រូវបង្ហាញនៅលើអេក្រង់ស្មាតហ្វូនរបស់អ្នក។
- មុខងារ AI Shopping អ្នកអាចដឹងពីព័ត៌មានផ្សេងៗ ដើម្បីទិញឥវ៉ាន់អនឡាញបានយ៉ាងងាយស្រួល ទាន់សម័យ និងរហ័សទាន់ចិត្ត។
- មុខងារ AI Calories អាចឲ្យអ្នកដឹងពីបរិមាណកាឡូរីនៅក្នុងអាហារ ដោយអ្នកគ្រាន់តែថតវាជាមួយកាមេរ៉ាដ៏ឆ្លាតវៃនេះ។
- កាមេរ៉ាបំពាក់ដោយបច្ចេកវិទ្យា AI នេះអាចបកប្រែ ឯកសារឬរូបភាពដែលអ្នកថត បានភ្លាមៗទៅតាមភាសាដែលអ្នកជ្រើសរើស នៅលើអេក្រង់ស្មាតហ្វូនផ្ទាល់តែម្តង។
- អ្នកអាចចែករំលែកបទបង្ហាញរបស់អ្នកនៅលើអេក្រង់ធំៗ ដោយគ្រាន់តែប្រើកម្មវិធី PC Mode។ ជាមួយគ្នានេះដែរ អ្នកក៏អាចកត់ត្រា ឬ screenshot ដោយប្រើ Graffiti Pen។
- ទោះបីជាអ្នកកំពុងតែធ្វើបទបង្ហាញ បើមាននរណា តេឬផ្ញើសារមកក៏ដោយ វាមិនមានការរំខានដល់ការធ្វើបទបង្ហាញរបស់អ្នកនោះទេ ហើយវាក៏មិនបង្ហាញនៅលើអេក្រង់ផងដែរ ។
- មុខងារពិសេសមួយទៀត គឺការគ្រប់គ្រងពេលវេលាដែលអ្នកចំណាយលើទូរសព្ទប្រចាំថ្ងៃ។ អ្នកអាចឲ្យអ្នកគ្រប់គ្រងពេលវេលាដែលអ្នកចំណាយពេលនៅលើអេក្រង់ទូរសព្ទនិងផ្តល់នូវព័ត៌មានលម្អិតចំពោះពេលវេលាដែលអ្នកចំណាយនៅលើកម្មវិធីទូរសព្ទនិមួយៗ តាមរយៈការកំណត់របស់អ្នក។
- មុខងារធានានូវសុវត្ថិភាពរបស់អ្នកប្រើប្រាស់បានខ្ពស់ជាងមុន។ នៅពេលដែលអ្នកចូលទៅប្រើ App និមួយៗ អ្នកអាចស្កេនក្រយៅដៃ ស្កេនមុខ ជំនួសឲ្យលេខកូដសម្ងាត់ក៏បាន។
- មុខងារ Multiple Back Ups របស់ប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0 អាចរក្សាទន្និន័យនៅក្នុង USB SD Card ឬតាមរយៈ network-attached storage ( NAS) ដែលអ្នកអាចរក្សាទុកព័ត៌មាន និងអាចរកបាននិងមានសុវត្ថិភាព។
- មុខងារពិសេសថ្មីមួយទៀត គឺ HUAWEI Share។ អ្នកគ្រាន់តែចុច Easy Wireless Printing នៅពេលដែលអ្នកត្រូវការ print ឯកសារនានា ដោយលែងត្រូវការខ្សែរតភ្ចាប់ ឬ Copy ទៅកាន់ឧបករណ៍ជំនួយទៀតនេះតទៅឡើយ។
ប្រព័ន្ធប្រតិបត្តិការ EMUI 9.0 ក៏បានដើរតួនាទីយ៉ាងសំខាន់ដែលធ្វើឲ្យការរស់នៅ កាន់តែមានភាពងាយស្រួលជាងមុន ជាពិសេសពេលបំពេញការងារ។
ដូច្នេះ មានតែស្មាតហ្វូនមួយ ក៏អ្នកអាចធ្វើបទបង្ហាញបាន យ៉ាងងាយស្រួល ដែរ។
ប្រព័ន្ធប្រតិបត្តិការថ្មីនិងចុងក្រោយបំផុតនេះ ក៏បានជួយបន្ថែមល្បឿនក្នុងការប្រើប្រាស់បានរហូតដល់ ២៥,៨% រីឯការប្រើប្រាស់ App វិញ គឺចំណេញពេលប្រមាណ ១០២វិនាទី និងល្បឿនប្រព័ន្ធប្រតិបត្តិការជារួម១២,៩%។
ដើម្បីចុះឈ្មោះ អ្នកគ្រាន់តែចូលទៅកាន់ HiCare ហើយចុចលើប៊ូតុង Update នៅត្រង់ Quick Services ដើម្បីចុះឈ្មោះ និងរីករាយជាមួយបទពិសោធន៍ថ្មីបំផុត និងឆ្លាតវៃបំផុតពីប្រព័ន្ធប្រតិបត្តិការណ៍ EMUI 9.0។
*របៀបអាប់ដេត EMUI 9.0៖
*ព័ត៌មានបន្ថែម៖ consumer.huawei.com
អត្ថបទ៖ រក្សា