ក្ដៅៗ! Man Utd បណ្ដេញ​លោកJose Mourinho  ចេញ​ពី​តំណែង​ហើយ

  • 2018-12-18 10:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម​ Manchester United បាន​ប្រកាស​សម្រេច​ចិត្ត​បណ្ដេញ​អ្នក​ចាត់ការ Jose Mourinho  ចេញ​ពី​តំណែង​ហើយ ក្រោយ​​ដឹក​នាំ​បាន​២​ឆ្នាំ​កន្លះ។

សេចក្ដី​​ប្រកាស​​នៃ​ការ​បណ្ដេញ​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​បាន​ចេញ​លើ​បណ្ដាញ​សង្គម Twitter​ របស់​ក្លឹប Man Utd នៅ​មុន​នេះ។ ក្លឹប​ក៏​បាន​ធ្វើ​ការ​អរគុណ​សម្រាប់​ការ​ខិតខំ​​របស់ Jose នា​ពេល​កន្លង​ទៅ និង​ជូន​ពរ​លោក​ឲ្យ​ជោគជ័យ​នៅ​ពេល​អនាគត។

ចំពោះ​តំណែង​អ្នក​ចាត់​ការ​ថ្មី​ក្លឹប​មិន​ទាន់​បង្ហាញ​ឈ្មោះ​នៅ​ឡើយ​ទេ។ Man Utd បរាជ័យ​ចុងក្រោយ​ក្រោយ​ស្នាដៃ​របស់​ក្លឹប​ហង្សក្រហម​ Liverpool ៣-១ ក្នុង​លីគ។ ​

អត្ថបទ៖ ហេង សុធារិទ្ធិ