មកមើល ខាងក្នុងនាវាមុជទឹករុស្ស៊ី អាចកម្ទេចទីក្រុងអាមេរិក ១៦ ត្រឹមមួយនាទី (មានវីដេអូ)
- 2018-12-19 03:42:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើល ខាងក្នុងនាវាមុជទឹករុស្ស៊ី អាចកម្ទេចទីក្រុងអាមេរិក ១៦ ត្រឹមមួយនាទី (មានវីដេអូ)
ចន្លោះមិនឃើញ
ធ្វើដំណើរនៅក្នុងជម្រៅទឹកនៃមហាសមុទ្រអាត្លង់ទិច នាវាមុជទឹកនុយក្លេអ៊ែរដ៏សាហាវបំផុតរបស់រុស្ស៊ីកំពុងធ្វើឲ្យពិភពលោកខ្លាចរអា។
នាវាមុជទឹក Yuri Dolgoruky មានក្បាលបាញ់មីស៊ីល Bulava ចំនួន ១៦ដែលមីស៊ីលនីមួយៗមានរយៈចម្ងាយរហូតដល់ជាង ៩ ០០០គីឡូម៉ែត្រ។ មីស៊ីលទាំងនេះអាចកម្ទេចគោលដៅរហូតដល់ ៩៦គោលដៅដែលក្បាលគ្រាប់នីមួយៗ មានកម្លាំងផ្ទុះខ្លាំងជាង ៦ដងនៃគ្រាប់បែកដែលទម្លាក់នៅ Hiroshima ប្រទេសជប៉ុន។ នាវាមុជទឹកនេះ ត្រូវបានរាយការណ៍ទៀតថាអាចបាញ់មីស៊ីលទាំងអស់ក្នុងរយៈពេលត្រឹម ១នាទី ដែលមានកម្លាំងផ្ទុះដល់ ៩ ៦០០ គីឡូតោន។ សមត្ថភាពនេះមានន័យថា ប្រសិនបើនាវា Yuri Dolgoruky ស្ថិតនៅឈូងសមុទ្រម៉ិកស៊ីកូ វាអាចបាញ់កម្ទេចរដ្ឋទាំងអស់របស់អាមេរិក និងតំបន់ជាច្រើនទៀតក្នុងសហរដ្ឋអាមេរិក។
អ្វីដែលសំខាន់ K-535 Yuri Dolgoruky គឺជាប្រភេទនាវាមុជទឹក Borei នៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ី ហើយកំពុងធ្វើឲ្យពិភពលោកខ្លាចរអាខ្លាំងថាលោក ពូទីនអាចនឹងមាននាវាប្រភេទនេះចំនួន ៧ផ្សេងទៀតកំពុងដាក់ដំណើរការ។
សូមទស្សនាវីដេអូខាងក្រោម ៖