ថ្ងៃនេះ Grab ខួប ១ឆ្នាំ មានកាដូ ៥០% ​ពេញ​មួយថ្ងៃ​

  • 2018-12-19 07:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​នេះ​ជា​ថ្ងៃ​ខួប​គម្រប់​១ឆ្នាំ រប​ស់​ Grabសម្រាប់​ការ​ឈាន​ជើង​ចូល​មក​កាន់​ប្រទេស​កម្ពុជា។ Grab ដែល​ជា​កម្មវិធី​ផ្ដល់​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ ទៅ​សេវាកម្ម​ដោយផ្ទាល់ (O2O) ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍ នៅ​ថ្ងៃ​នេះ​កំពុង​ប្រារ​ព្ធ​អបអរសាទ​រ​ខួប​មួយ ឆ្នាំ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​ការ​ប​ញ្ចុះ​តម្លៃ​សម្រាប់​អ្នក​ធ្វើ​ដំ​ណើ​រ និង​ការមិន​យក​កម្រៃជើងសា​រ សម្រាប់​ដៃគូ​អ្នកបើកបរ​ទាំងអស់​នៅក្នុង​ថ្ងៃ​នេះ​។

សម្រាប់​ថ្ងៃទី ១៩ ធ្នូ Grab មាន​ផ្ដល់ជូន​ការ​ប​ញ្ចុះ​តម្លៃ​រហូត​ដល់ទៅ ៥០% ដោយ​កំណត់​ច្រើន​បំ​ផុត​គឺ ១០០០០​រៀល ហើយ​ទ​ន្ទឹ​ម​នឹងនេះ Grab ក៏​ផ្ដល់ជូន​ពិសេស​សម្រាប់​ដៃគូ​អ្នកបើកបរ​របស់​ខ្លួន​តាម​រយៈ​ការមិន គិត​កម្រៃជើងសារ​អ្វី​ទាំង​នៅក្នុង​ថ្ងៃ​នេះ​ផងដែរ​។

អ្នកស្រី ហេង សុធាវី នាយិកា​ទីផ្សារ​របស់​ក្រុមហ៊ុន Grab កម្ពុជា​បាន​ថ្លែងថា​៖ “​អរគុណ​ចំពោះ​អ្នកប្រើប្រាស់ និង​អ្នក​ដៃគូ​បើកបរ ដែល​បាន​ជួយ​ឲ្យ​ប្រតិបត្តិ​ការនា​ឆ្នាំ​ដំ​បូ​ង​របស់ Grab នៅក្នុង​ប្រទេស​កម្ពុជា​ទទួលបាន ជោគ​ជ័យ​ដូច្នេះ​។ ចាប់តាំងពី​យើង​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា យើង​បាន​ប្ដេជ្ញា​ក្នុង​ការធ្វើការ​ជាមួយ នឹង​រដ្ឋាភិបាល ដើម្បី​ផ្ដល់​នូ​វ​សេវា​ដឹកជញ្ជូន​តាម​ត​ម្រូ​វ​ការ​ដែលមាន​សុវត្ថិភាព​ខ្ពស់ ប្រសិទ្ធភាព និង​គួរ​ទុកចិត្ត បាន​ជាង​មុន សម្រាប់​សាធារណ​ជន ហើយ​ទ​ន្ទឹ​ម​នឹងនេះ​ក៏​បាន​បង្កើត​ឱកាស​រកប្រាក់​ចំ​ណូ​ល​កាន់តែ​ប្រសើរ សម្រាប់​ដៃគូ​អ្នកបើកបរ​ផងដែរ​។

បាន​ព​ង្រី​ក​ខ្លួន​ពី​ទីក្រុង​ភ្នំ​ពេញ ទៅដល់​ខេត្តសៀមរាប ដាក់ចេញ នូ​វ​សេវាកម្ម​ចំនួន​បួន​ដែល​មាន​ថ្លៃឈ្នួល​កំ​ណ​ត់​ជាក់លាក់ - ដូចជា JustGrab, GrabBike, GrabTukTuk និង GrabRemorque – ដើម្បី​លុប​បំបាត់​ការជជែក​គ្នា​រឿង​ថ្លៃឈ្នួល ក៏ដូចជា​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​នៅ​ម្ពុ​ជា ផងដែរ​។ យើង​ទ​ន្ទឹ​ង​រង់ចាំ​មើល​ជោគ​ជ័​យ​នៅ​ឆ្នាំ​បន្ត​ទៀ​ត ហើយ​ធ្វើ​ឲ្យ​ការប្ដេជ្ញាចិត្ត​របស់​យើង​កាន់តែ​ស៊ី​ជ​ម្រៅ ថែម​ទៀត​សម្រាប់​ការងារ​ខាងលើ​នេះ​”​។

នៅ​ខែមករា Grab បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ជាមួយនឹង​អង្គភាព​ប្រឆាំង​អំពើពុករលួយ របស់​រដ្ឋាភិបាល ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ការ​ប្ដេជ្ញាចិត្ត​របស់ Grab ក្នុង​ការ​ប្រកាន់ខ្ជាប់​នូ​វ​ក្រម សីល​ធ​ម៌​អាជីវកម្ម​តឹងរ៉ឹង ដើម្បី​កសាង​ទំនុកចិត្ត​នៅក្នុង​សហ​គមន៍ ដែល​ខ្លួន​ធ្វើ​ប្រតិបត្តិការ និង​ដើម្បី​គាំទ្រ​ដល់ ការ​អភិ​វ​ឌ្ឍ​ន៍​រយៈពេ​លវែង​របស់​ប្រទេស​កម្ពុជា​។

នៅ​ខែមេសា Grab បាន​ព​ង្រី​ក​សេវាកម្ម​កក់​យាន​ជំ​និះ​នៅក្នុង​ខេត្តសៀមរាប ដែល​​មាន នៅ​ប្រាសាទ​អង្គ​រ​វត្ត ល្បីល្បាញ​ទូទាំង​សកលលោក និង​ជា​តំបន់​ទេសចរណ៍​ពេញ​និ​យម​បំ​ផុត​មួយ​នៅក្នុង​ទ្វីបអាស៊ី​។

នៅក្នុង​ខែមិថុនា Grab និង​អង្គការ UNDP បាន​ចុះហត្ថលេខា​លើ​ភាព​ជា​ដៃគូ​រវាង​វិ​ស័​យ​សាធារណៈ និង​ឯក​ជន ដើម្បី​ព​ង្រឹ​ង​ការដឹកជញ្ជូន​ដែលមាន​សុវត្ថិភាព និង​កាត់បន្ថយ​ការ​បំពុលបរិយាកាស​សម្រាប់​ម​នុស្ស ទាំងអស់គ្នា​។

នៅក្នុង​ខែ​ដដែល​នោះដែរ Grab ក៏​បាន​ចុះហត្ថលេខា​លើ ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយនឹង Impact Hub ដើម្បី​ជំរុញ​ការបង្កើត Ecosystem​។ តាម​រយៈ​កិច្ចសហការ​នេះ Grab កម្ពុជា បាន​ចូលរួម​នៅក្នុង​កិច្ច សន្ទនា​នានា​ស្ដីពី​ការកសាង ទីក្រុង​សម្រាប់​អនាគត ហើយ​បាន​គាំទ្រ​យ៉ាងសកម្ម​ដល់​អាជីវកម្ម​នានា ដែល​ផ្ដោត លើ​បញ្ហា​ផ្សេងៗ​ទា​ក់ទង​នឹង​ចរាចរណ៍​ក្នុង​ទីក្រុង តាម​រយៈ​គ​ម្រោង​បណ្ដុះ​អាជីវកម្ម​ផ្នែក​ចរាចរណ៍​ក្នុង​ទីក្រុង (Urban Mobility Incubator)​។​

នៅក្នុង​ខែ​វិច្ឆិកា ក្រុមហ៊ុន​បានដាក់​ឲ្យ​ដំណើរការ​នូ​វ​កម្មវិធី Grab for Business និង GrabRewards នៅក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី Grab for Business អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​ស្ថាប័ន​នានា អាច​សម្របសម្រួល និង​ទូទាត់​លើ​ជ​ម្រើ​សនៃការ​ធ្វើ​ដំ​ណើ​រ​របស់​បុគ្គលិក​កាន់តែ​ងាយស្រួល និង​មាន​ប្រសិទ្ធភាព​។

កាលពីដើម​ខែធ្នូ Grab បាន​ប្រកាស​ពី​ភាពជា​ដៃគូ​បន្ត​ទៀត​ជាមួយនឹង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​លើកកម្ពស់​បទដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សម្រាប់​ឧស្សាហកម្ម​កក់​យាន​ជំ​និះ និង​ព្យាយាម​ជួយ​ដល់ កិច្ច​ខិត​ខំប្រឹងប្រែង​ជា​បន្តបន្ទាប់​របស់​ក្រសួង​សាធារណការ​ក្នុង​ការលើកកម្ពស់​ការ​បើកបរ និង​ការ​ប្រើប្រាស់​ដង ផ្លូវ​ដោយ​សុវត្ថិភាព​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

​ក្រៅពី​ភាពជា​ដៃគូ និង​កិច្ច​ខិត​ខំប្រឹងប្រែង​ទាំងអស់​នេះ Grab ក៏​បាន​ចំណាយពេល​លើ​សកម្មភាព​ផ្សេងៗ ដែល​មាន​បំណងផ្ដល់​ផល​ប្រយោជន៍​ឲ្យ​បាន​ច្រើន​ដល់​ស​ង្គ​ម​កម្ពុជា​ផងដែរ​។ ក្នុង​នោះ​រួមមាន​យុទ្ធនាកា​របរិ​ច្ចាគ ថវិកា​ដល់​ម​ន្ទីរ​ពេទ្យ​គន្ធបុប្ផា គាំទ្រ​ដល់​ទិវា​សម្អាត​ពិ​ភព​លោក និង​កម្មវិធី Pink Walk ដើម្បី​លើកកម្ពស់​ការ​យល់ ដឹង​អំពី​ជំងឺ​មហារីក​សុដន់​។​

សម្រាប់​ព័ត៌មាន​បន្ថែម​អំ​ពី​សេវាកម្ម​របស់ Grab នៅ​កម្ពុជា សូម​ចូល​ទៅកាន់ www.grab.com/khwww.facebook.com/GrabKH

អត្ថបទ៖ ថា ម៉ាលីដា