Smart ដាក់​ឲ្យ​ប្រើ​សេវា Vo-WiFi ដំបូង​គេ ទោះទៅ​ក្រៅ​ប្រទេស ​តេ​ចេញ​ដូច​លេខ​ទូរសព្ទ

  • 2018-12-19 10:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ ក្រុមហ៊ុន Smart Axiata បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​សេវាកម្ម​ Smart WiFi-Calling ។ បច្ចេកវិទ្យា​នេះ​អនុញ្ញាត​ឲ្យ​អតិថិជន​របស់​ Smart ដែល​ប្រើ​ស៊ីម Smart 4G អាច​ប្រើ​សេវាកម្ម​នេះធ្វើការ​ហៅ​ចេញ ឬ​ទទួល​ការ​ហៅ​ចូល និង​ផ្ញើសារ​តាម​បណ្ដាញ​ប្រព័ន្ធ WiFi ណាមួយ​ គ្រប់​ពេល​វេលា​ដោយ​ភាព​ងាយស្រួល​ដូច​ការ ប្រើ​សេវា​ទូរសព្ទ​​ដែរ។

វិធី​នេះ​​ងាយស្រួល​ សម្រាប់​ការ​ប្រើប្រាស់​នៅ​កន្លែង​ដែល​មាន​ សេវា​ទូរសព្ទ​ខ្សោយ ឬ គ្មាន​សេវា​តែ​ម្ដង ក៏​ដូចជា​ពេល​ការ​ប្រើ​សេវា Roaming តាម​រយៈ​ការ​ភ្ជាប់​ប្រព័ន្ធ WiFi គ្រប់​ទី​កន្លែង​នៅ​លើ​ពិភពលោក។

លោក Stjepan Udovicic ប្រធាន​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន Smart Axiata បាន​ឲ្យ​ដឹង​ថា៖ ទោះ​បី​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ទីតាំង​ដែល​មាន​សេវា​ទូរសព្ទ​ចល័ត​ខ្សោយ ឬ គ្មាន​ក៏​ដោយ ឥឡូវ​នេះ​ពួកគេ​អាច​ធ្វើការ​ហៅ​ចេញ​ឬ​ទទួល​ការ​ហៅ​ចូល ជាមួយ​ការ​ភ្ជាប់​ប្រព័ន្ធ WiFi ដែល​កាល​ពីមុន គឺ​មិន​អាច​ធ្វើ​ទៅ​បាន។ ការ​ហៅ​ចេញ​បែប​នេះ ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​ការ​ហៅ​ទូរសព្ទ​ក្នុង​ស្រុក​ដែរ។

ឧទាហរណ៍៖ អ្នក​នៅ​ក្នុង​ជណ្ដើរយន្ត​គ្មាន​សេវា​ទូរស័ព្ទ ប៉ុន្តែ​មាន​ប្រព័ន្ធ WiFi ដែល​ដំណើរការ​ល្អ ដូច្នេះ​ការ​ហៅ​ទូរសព្ទ​របស់​អ្នក​នឹង​រលូន​ដោយ​គ្មាន​ភាព​រអាក់រអួល​ដូច​​អ្នក​ដែល​មាន​សេវា​ទូរសព្ទ​ពេញ​តែម្ដង។

​ដូច​គ្នា​នោះ​ដែរ ពេល​អ្នក​ធ្វើ​ដំណើរ​កំសាន្ដ​ទៅ​ប្រទេស​សឹង្ហបុរី ឬ​ទីកន្លែង​ណា​ក៏​ដោយ នៅ​ពេល​ដែល​អ្នក​ភ្ជាប់​ប្រព័ន្ធ WiFi នៅ​សណ្ឋាគារ ឬ អាកាសយានដ្ឋាន។ ពេលនោះ​ ប្រព័ន្ធ​ក្រុមហ៊ុន Smart នឹង​ចាត់​ទុក​ថា​អ្នក​កំពុង​នៅ​ប្រទេស​កម្ពុជា។

ដូច្នេះ​អ្នក​អាច​ធ្វើការ​ហៅ​ចេញ​ទៅ​កាន់​អ្នក​ប្រើប្រាស់ Smart ដោយ​ការ​ហៅ​ចេញ​នេះ​នឹង​ត្រូវ​បាន​ចាត់​ទុក​ជា​ការ​ហៅ​ក្នុង​ស្រុក​ដោយ​គ្មាន​ការ​បង់​ប្រាក់​បន្ថែម​នោះ​ទេ។

អញ្ចឹង​បាន​ន័យ​ថា គ្មាន​ការ​បង់​ប្រាក់​សម្រាប់ Roaming ក្នុង​ការ​ហៅ​ចេញ និង​ទទួល​ការ​ហៅ​ចូល​នោះ​ទេ។ វិធី​នេះ​ពិត​ជា​សេវាកម្ម​ដ៏​អស្ចារ្យ​ដែល​កាន់​តែ​ងាយស្រួល​សម្រាប់​ការ​ហៅ​របស់​អ្នក។

ទូរសព្ទ​មួយ​ចំនួន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Samsung ក្រុមហ៊ុន Huawei និង Apple អាច​ប្រើប្រាស់​សេវា Smart WiFi Calling នេះ​បាន​ហើយ។

  • Samsung រួមមាន Galaxy A6, Galaxy A6 Plus, Galaxy A7, Galaxy A9, Galaxy J2 Pro, Galaxy J4 Core, Galaxy J4+, Galaxy J6+, Galaxy J7, Galaxy J8, Galaxy S8, Galaxy S8+, Galaxy S9, Galaxy S9+, Galaxy Note9

  • Huawei រួមមាន Mate 20, Huawei Mate 20 Pro, Huawei P20, Huawei P20 Pro, Huawei Nova 3, Huawei Nova 3i, Huawei Nova 3lite

  • iPhone របស់ Apple រួមមាន iPhone 6 ឡើងទៅដែលមាន iOS 12.1.1

ដើម្បី​ដំណើរការ​សេវា VoWiFi គ្រាន់​តែ​បើក​ឲ្យ​ដំណើរការ​ប្រព័ន្ធ WiFi Calling នៅ​ក្នុង Setting ក្នុង​ទូរសព្ទ​របស់​អ្នក។

  • ១. ​ប្រភេទ Android ចូល​ទៅ Setting -> ចុច​លើ “Connection” -> ចុច​លើ “Wi-Fi Calling”
  • ២.ប្រភេទ iOS ចូល​ទៅ Setting -> ចុច​លើ “Cellular” -> ចុច​លើ “Wi-Fi Calling”

​ខណៈ​ដែល​ក្រុមហ៊ុន Smart បន្ត​ផ្ដល់​សេវា 4.5G នៅ​ទូទាំង​ប្រទេស​កម្ពុជា ការ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​សេវា Smart WiFi Calling នឹង​ផ្ដល់​ការធានា​បន្ថែម​មួយ​កម្រិត​ទៀត សម្រាប់​អតិថិជន​របស់​ក្រុមហ៊ុន Smart និង​អ្នក​ដែល​បាន​ភ្ចាប់​សេវា Roaming ទាំងអស់​ដោយ​មិន​ចាំបាច់​មាន​ភាព​ខ្វល់ខ្វាយ។ ដោយ​អាច​និយាយ​បាន​ថា​ការ​ភ្ជាប់ Wi-Fi នានា​គឺ​ជា​ផ្នែក​មួយ​នៃ​សេវា​ទូរសព្ទ​របស់​ក្រុមហ៊ុន Smart។”

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិ​ករ​ក្នុង​ប្រទេស​កម្ពុជា​តែ​មួយ​គត់ ដែល​ផ្ដល់​សេវាកម្ម​នេះ និង​ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​មួយ​ចំនួន​តូច​ក្នុង​តំបន់​ដែល​ផ្ដល់​សេវា​នេះ។”

សម្រាប់​ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មីៗ​ពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក​របស់​Smart តាម​រយៈ www.facebook.com/SmartAxiata ឬ ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម