ឡានបាឡែនមើលតែ ៣ចំណុច អាចដឹងភ្លាមមួយណាប្រភេទ XLE ឬ LE
- 2018-12-20 02:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានបាឡែនមើលតែ ៣ចំណុច អាចដឹងភ្លាមមួយណាប្រភេទ XLE ឬ LE
ចន្លោះមិនឃើញ
ឡានបាឡែនមួយទឹកដែលកំពុងមានការប្រើប្រាស់ច្រើនក្នុងស្រុកពេលបច្ចុប្បន្នដែលគេបានដឹងត្រូវបានបែងចែកជាប្រភេទគឺ XLE មកពីពាក្យ Executive Luxury Edition (Hafl Full និង Full Option) និង LE មកពីពាក្យ Luxury Edition (Base Option)។
អ្នកជំនាញផ្នែកឡានមួយទឹកមួយរូបបាន Sabay ពីការសម្គាល់ឡានបាឡែន XLE ឬ LE មាន ៣ចំណុចធំៗដែលមាននៅលើឡានប្រភេទនេះមកពីនាយដោយមិនអាចធ្វើការកែបាន៖
១ ហ្វ្រាំង
ត្រង់ចំណុចនេះប្រភេទ XLE ខុសពីប្រភេទ LE ត្រង់ហ្វ្រាំងដៃ XLE ហ្វ្រាំងដៃនៅជើង និងប្រភេទ LE ហ្វ្រាំងទាញនិងដៃដូចទៅនិងឡាន Corolla ដែរ។ ចំពោះហ្វ្រាំងមុខក្រោយវិញប្រភេទ XLE ជាប្រភេទហ្វ្រាំងថាសទាំងមុខទាំងក្រោយ ខុសពីប្រភេទ LE មានហ្វាំងថាសខាងមុខ និងខាងក្រោយជាប្រភេទហ្វ្រាំងដុំ ឬហៅថាហ្វ្រាំងត្រឡោក។
២ ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់
នៅលើតាប្លូខាងមុខជាកន្លែងបញ្ជាម៉ាស៊ីនត្រជាក់សម្រាប់ប្រភេទ XLE ប្រើប្រាស់ប៊ូតុងចុចប្រភេទ LED ងាយស្រួលមើល ចំណែកប្រភេទ LE វិញប្រើប្រាស់ក្បាលមូលសម្រាប់សារេបញ្ជាដូចជាម៉ាញ៉េវិទ្យុ។ ត្រងចំណុចនេះដែរសម្រាប់បាឡែនប្រភេទ XLE មានរន្ធប្រឡោះម៉ាស៊ីនត្រជាក់ដល់អ្នកក្រោយ(មានតែប្លុកមុខចំកណ្ដាលម្ដុំតៃកុងបាញ់ទៅកៅអីអង្គុយខាងក្រោយ និងគ្នាសម្រាប់ប្រភេទ LE។
៣ ផ្នែកខាងក្នុង
LE អាចមានពោងសុវត្ថិភាព ២ ឬ៤ ខ្លះអាចមានពោងដល់ទៅ ៨ ហើយអាចបើកដំបូលបានទៀតផង។
XLE(ពាក្យពេញថា Executive Luxury Edition) XLE ខុសពី LE
សួរថារថយន្តបាឡែនពីរម៉ូឌែលនេះមួយណាល្អជាង?
វាអាស្រ័យទៅនិង គុណភាពឡាននោះស្អាត ឬមិនស្អាត ធ្លាប់បុកប៉ះឬក៏អត់? យ៉ាងណាអ្នកក៏គួរដឹងដែរថាម៉ូឌែល LE ហៅថា Base option ដូចនេះម៉ូឌែល XLE វាទំនើបជាង មាន Half full និង Full មានពោង៨ បើកដំបូល ប្រព័ន្ធបញ្ជានៅចង្កូត។
ចំណែកតម្លៃឡានបាឡែនមួយទឹកក្នុងស្រុកចាប់ពីស៊េរី ០២ឡើងមានតម្លៃខ្ទង់ ១ ២៥០០ ដុល្លារ ប្រភេទXLE និងតម្លៃខ្ទង់ ១ ១០០០ ដុល្លារ ប្រភេទ LE៕