Minzy ទម្លាយពីសម្ពាធផ្លូវចិត្តរហូតចង់សម្លាប់ខ្លួន និងមូលហេតុបង្ខំឲ្យចាកចេញពីក្រុម 2NE1

  • 2018-12-20 02:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្មី​ៗ​នេះ អតីត​សមាជិក​ក្រុម 2NE1 តារាចម្រៀង Minzy បាន​អង្គុយ​ធ្វើ​ការ​ជជែក​គ្នា​ជាមួយ Billboard ចែក​រំលែក​ពី​ពេលវេលា​លំបាក​ដែល​នាង​ទទួល​រង​អំឡុង​ពេល​នៅ​ជា​សមាជិក​ក្រុម 2NE1 ជា​លើក​ដំបូង។

នៅ​ក្នុង​បន្ទប់​របស់​នាង​ផ្ទាល់​នៅ​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Los Angeles តារា​ចម្រៀង Minzy ហាក់​ស្រស់​ស្រាយ ខណៈ​នាង​អង្គុយ​លើ​កៅអី​ជាមួយ​អាវ​ពណ៌​ផ្កាឈូក។ តារា​ស្រី​រូប​នេះ មាន​ភាព​រួសរាយ​រាក់ទាក់​ខ្លាំង រួម​ទាំង​ព្យាយាម​ឆ្លើយ​តប​សំនួរ​ស្ទើរ​តែ​ទាំង​អស់​ថែម​ទៀត​ផង។

Minzy ចាប់​ផ្ដើម​អាជីព​ជា​តារា​ចម្រៀង​តាំង​ពី​នាង​មាន​វ័យ ១៥ ឆ្នាំ។ និយាយ​រៀបរាប់​ដល់​ពេល​ដែល​នាង​ត្រៀម​ខ្លួន​ចេញ​ពី​ក្រុម 2NE1 តារា​ស្រី​រូប​នេះ​បាន​ថ្លែង​ថា៖ "ខ្ញុំ​ធ្លាប់​ត្រូវ​ការ​ពេលវេលា​ដើម្បី​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​របស់​ខ្ញុំ ស្វែង​រក​ផ្លូវ​ល្អ​សម្រាប់​ខ្លួន​ឯង ហើយ​ត្រូវ​សម្រេច​ចិត្ត​ថា តើ​ខ្ញុំ​គួរ​តែ​ជ្រើសរើស​ផ្លូវ​នេះ​ឬ​ក៏​អត់? ការងារ​ជា​សមាជិក​ក្រុម 2NE1 វា​គឺ​ជា​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ជា​យូរ​មក​ហើយ ប៉ុន្តែ​វា​ពិបាក​ក្នុង​ការ​បន្ត​ទៅ​ទៀត ហើយ​ខ្ញុំ​ត្រូវ​ការ​រក​ទិស​ដៅ​ត្រឹមត្រូវ​មួយ​សម្រាប់​ខ្លួន​ឯង ហើយ​វិធី​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​នោះ គឺ​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ក្រុម"។

ជាមួយ​នឹង​ភាព​ជោគជ័យ​ដែល​មាន​មក​ប្រកួត​ប្រជែង​ខ្លាំង​លើស​ពី​សមត្ថភាព​របស់​នាង Minzy និយាយ​ថា ជំងឺ​បាក់​ទឹក​ចិត្ត និង​គំនិត​គិត​ចង់​សម្លាប់​ខ្លួន​បាន​ដក់​ជាប់​ក្នុង​ចិត្ត​នាង​ពេញ​ពេលវេលា​ជា​យុវវ័យ​របស់​នាង។ នាង​បាន​បញ្ជាក់​ថា នាង​កាន់​តែ​ធ្លាក់​ចុះ​ខ្លាំង នៅ​ពេល​ដែល​នាង​មាន​អាយុ ១៦ ទៅ ១៧​ឆ្នាំ អំឡុង​ពេល​ដែល​ក្រុម 2NE1 ចេញ​បទ "Can't Nobody”, “I Am the Best” និង​បទ "Ugly”។ នោះ​ជា​ពេលវេលា​ដែល​ច្របូកច្របល់​ជាង​គេ​​សម្រាប់​នាង ដែល​មិន​ដឹង​ថា​ខ្លួន​ឯង​ពេញ​ចិត្ត​ធ្វើ​អី​ឲ្យ​ប្រាកដ៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា