អ្នក​គាំទ្រ Arsenal គប់ Alli មួយ​ដប តែ​ត្រូវ​កីឡាករ​តប​វិញ​យ៉ាង​ឈឺ​ចាប់

  • 2018-12-20 02:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Spurs កីឡាករ Dele Alli ត្រូវ​បាន​​អ្នក​គាំទ្រ​កាំភ្លើង​ធំ​គប់​មួយ​ដប​ទឹក​សុទ្ធ​ចំ​ក្បាល អំឡុង​ពេល​ការ​ប្រកួត North London derby កាល​ពី​យប់​មិញ។

ដប​ទឹក​សុទ្ធ​បាន​គប់​ចេញ​ពី​ចំណោម​អ្នក​គាំទ្រ​កំពុង​តែ​ឈរ ពេល​ដែល​ Alli រត់​ទៅ​​យឺតៗ ក្រោយ​បាត់​បាល់។ ភ្លាម​ៗ​ខ្សែ​ការពារ​របស់ Arsenal កីឡាករ Sokratis បាន​ប្រញាប់​រត់​ទៅ​ការពារ មុន​ពេល Alli ​លើ​ម្រាម​ដៃ​ជា​សញ្ញា ២-០ តប​ទៅ​កាន់​អ្នក​គាំទ្រ​កាំភ្លើង​ធំ។

កីឡាករ​ជម្រើស​អង់គ្លេស​បាន​លើ​ដៃ ២-០ ឌឺ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​គប់​គេ ដើម្បី​បញ្ជាក់​ថា Spurs កំពុង​នាំ​មុខ។ នេះ​ជា​សកម្មភាព​ដ៏​អាក្រក់ ដោយ​ក្នុង​ខែ​នេះ​ដូច​គ្នា​អ្នក​គាំទ្រ​ Spurs ម្នាក់បាន​គប់​សំបក​ចេក​ទៅ​លើ​កីឡាករ Pierre-Emerick Aubameyang  របស់ Arsenal ដែល​គេ​ចាត់​ទុក​ជា​ការ​រើសអើង​ពូជសាសន៍។

ចប់​ការ​ប្រកួត Spurs បាន​យក​ឈ្នះ Arsenal ២-០ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ ឡើង​ទៅ​ជួប Chelsea វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ