Lumia 940 Specs ញាក់សាច់អាចជាកំពូល Smartphone ថ្មីមួយទៀតរបស់ Microsoft
- 2014-11-16 22:24:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lumia 940 Specs ញាក់សាច់អាចជាកំពូល Smartphone ថ្មីមួយទៀតរបស់ Microsoft
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃមុន Microsoft បានប្រកាស Smartphone ដំបូងរបស់ខ្លួនគឺ Lumia 535 ដែលប្រើរូបមន្ត 5x5x5 (អេក្រង់ ៥អ៊ីញ, កាមេរ៉ាក្រោយ 5MP និងមុខ 5MP) ហើយឥឡូវនេះទៀតសោតឮថាក្រុមហ៊ុនយក្សមួយនេះគ្រោងនឹងបញ្ចេញ Smartphone ស៊េរីខ្ពស់មួយទៀតគឺ Lumia 940។
រូបរាងគំរូ Microsoft Lumia 940
បើតាមពាក្យចចាមអារ៉ាមកន្លងមកថា Microsoft Lumia 940 នឹងជា Smartphone ដំបូងគេ (បន្ទាប់ពី Lumia 535 ប្រើ Windows Phone 8.1) របស់ Microsoft ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows 10។ វាមានអេក្រង់ ៥អ៊ីញ (Resolution Full HD 1920 x1080) ហើយកាន់តែអស្ចារ្យទៀតនោះកញ្ចក់ការពាររបស់ Lumia 940 គឺប្រភេទ Gorilla Glass 4។
Specs របស់ Lumia 940 ដែលបែកធ្លាយ
ចំពោះ Chip របស់វា ប្រភេទ Qualcomm Snapdragon 805, CPU Quad-core មានល្បឿន 2.7GHz, ក្រាហ្វិក Adreno 420, Memory 32/64/128GB, RAM ទំហំ 3GB និងកាមេរ៉ាក្រោយ 24MP ប្រភេទ PureView ដែលអាចថតវីដេអូបានកម្រិត 4K និងកាមេរ៉ាមុខ 5MP។ មួយវិញទៀតវាអាចនឹងមានកម្រាស់ស្ដើងជាង Lumia 930 ដែលបានប្រកាសកាលពីខែមេសាកន្លងទៅ។
ដោយឡែកខាងMicrosoft វិញនៅមិនទាន់បានបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេចំពោះវត្តមាន Lumia 940 នេះ។ តែប្រសិនជា Specs របស់ L 940ដូចទៅនឹងព័ត៌មានបែកធ្លាយពិតមែននោះ បានន័យថា Microsoft គឺពិតជាមិនធ្វើឲ្យអតិថិជនរបស់ខ្លួនអស់សង្ឃឹមនោះទេ ក្រោយដកឈ្មោះ NOKIA ចេញ ព្រោះថា Specs របស់ L 940 សុទ្ធតែខ្លាំង៕
អានព័ត៌មានបច្ចេកវិទ្យាសំខាន់ៗចុចត្រង់នេះ
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ christianpost