លក្ខណៈ​ពិសេស​ Microsoft Lumia 535 រូបមន្ត 5x5x5

  • 2014-11-11 19:03:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Microsoft ថ្ងៃ​នេះ​បាន​ប្រកាស​អំពី​ស្មាតហ្វូន​ម៉ូដែល​ថ្មី Microsoft Lumia 535 ស៊ីម​មួយ និង Lumia 535 ស៊ីម​ពីរ ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 កំណែ​ប្រែ​ថ្មី​ចុង​ក្រោយ​បង្អស់ ដែល​នាំ​មក​នូវ​បទ​ពិសោធន៍ Microsoft ថ្មី​សន្លាង​តម្លៃ​ធូរ​ថ្លៃ។

 

 

ដោយ​ផ្តល់​ជូន​នូវ​កាមេរ៉ា​មុខ​ប្រភេទ Wide Angle 5 MP, កាមេរ៉ា​ក្រោយ 5M មាន Flash LED ​ និង​អេក្រង់​ទំហំ 5 អ៊ិញ ក្នុង​តម្លៃ​ប្រហែល ១៣៩ ដុល្លារ(តម្លៃ​ជាប់​កុងត្រា), ស្មាតហ្វូន Lumia 535 ស៊ីម​មួយ និង Lumia 535 ស៊ីម​ពីរ មាន​លក្ខណៈ​ពិសេស​ដូចជា៖

  • និយាយ​ឃើញ​មុខ​គ្នា​តាម Skype វីដេអូ​ Call ហើយ អាច​ប្តូរ​ពី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​វីដេអូ ទៅ​ជា​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​សំឡេង ​​និង​កម្មវិធី​ដែល​ដំឡើង​រួច​ជាស្រេច ។

  • បើក​មើល កែ និង​ផ្ញើ​ឯកសារ​ក្នុង​កម្មវិធី Word, Excel, PowerPoints និង​កម្មវិធី​កំណត់​ត្រា OneNote គ្រប់​ទី​កន្លែង ជាមួយ​កម្មវិធី Office បញ្ចូល​រួច​ជាស្រេច។

  • រក្សា និង​សំយោគ​រូបភាព, វីដេអូ ឯកសារ Office ទាំងឡាយ​ចូល​ទៅ​ក្នុង OneDrive ទំហំ​រហូត​ដល់​ទៅ 15GB ដោយ​ឥត​គិត​ថ្លៃ។

  • ធ្វើ​ជា​ម្ចាស់​នៃ​ជំនួយការ​ដ៏​ឆ្នើម Cortana ដែល​យល់​ការ​រាក់​ជ្រៅ​នៃ​អ្នក​ប្រើប្រាស់។

  • បង្រួម​អ៊ីមែល​ការងារ និង​អ៊ីមែល​ផ្ទាល់ខ្លួន ចូល​គ្នា​តែ​មួយ តាម​កម្ម​វិធី Microsoft Outlook មាន​រួច​ជាស្រេច ។

  • បង្ហាញ​រូបភាព និង​វីដេអូ ឬ ឯកសារ Office ឲ្យ​អ្នក​ដទៃ​មើល នៅ​លើ​អេក្រង់ qHD ទំហំ 5 អ៊ីញ។

  • បង្ហាញ​ផ្ទៃ​ខាង​ក្រោយ​ធំ​ទូលាយ ឃើញ​មុខ​មនុស្ស​ច្រើន​នាក់​នៅ​ពេល​ Call ​តាម​វីដេអូ Skype ឬ​ថតរូប Selfie កាមេរ៉ាមុខ Wide Angle 5MP ។

  • ចៀស​ផុត​ពី Missed call ឬ missed text ហើយ​អាច​ទាក់ទង​បាន​ទៅ​កាន់​ស៊ីមកាត​ទាំងពីរ​គ្រប់​ពេល​វេលា​ដោយ​មុខងារ Smart Dual Sim

 

តាម​ប្រសាសន៍​របស់​លោកស្រី Jo Harlow អនុប្រធាន​ផ្នែក​ទូរសព្ទ​នៃ​ក្រុមហ៊ុន Microsoft ៖ ការ​បង្កើត​ថ្មី​គួរ​តែ​បាន​ដល់​ដៃ​ដល់​បណ្តា​ជន​គ្រប់​រូប ហើយ​យើង​កំពុង​តែ​បង្ក​លទ្ធភាព​ឲ្យ​បណ្ដា​ជន​គ្រប់​រូប​ទទួល​បាន​បទ​ពិសោធន៍​ដែល​ស្តែង​ចេញ​ពី​ការ​បង្កើត​ថ្មី​នោះ​តាម​រយៈ​សេវាកម្ម Microsoft ដែល​ផ្តល់​ជូន​ដោយ​ឥត​គិត​ថ្លៃ ផ្សា​ភ្ជាប់​ទៅ​នឹង​ទូរសព្ទ​តម្លៃ​ទាប​សមរម្យ​ហើយ​មាន​លក្ខណៈ​សម្បត្តិ​ខ្ពស់​ទៀត ដូចជា​កាមេរ៉ា​មុខ Wide Angle 5MP និង​អេក្រង់ qHD 5 អ៊ីញ។

 

Lumia 535 ស៊ីម​មួយ និង​ស៊ីម​ពីរ នឹង​ចាប់​ផ្ដើម​ចេញ​លក់​ក្នុង​ខែ​វិច្ឆិកា​ត​ទៅ តម្លៃ​ប្រហាក់​ប្រហែល $139 ដុល្លារ​ (មិន​ទាន់​គិត​ពន្ធអាករ​នានា)។ វា​មាន​ច្រើន​ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា បៃតង ទឹកក្រូច ស ប្រផេះ​ក្រម៉ៅ ស៊ីយ៉ាន ខៀវ​បែប​ទឹកសមុទ្រ និង​ពណ៌​ខ្មៅ៕

 

ចុចអាន៖ Lumia 535 ដំបូង​របស់​​ Microsoft ចេញ​ផ្លូវការ​​ហើយ​ 

 

ដោយ​៖​ ដារ៉ាឆានី

ប្រភព៖ microsoft