មកដឹងតម្លៃ OPPO F9 ពណ៌ថ្មី ចេញមកអបអរឆ្លងឆ្នាំសកល!
- 2018-12-21 09:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងតម្លៃ OPPO F9 ពណ៌ថ្មី ចេញមកអបអរឆ្លងឆ្នាំសកល!
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រុមហ៊ុន OPPO ទើបនឹងបញ្ចេញលក់ម៉ូដែល OPPO F9 ពណ៌ថ្មីមួយទៀត ដែលជាពណ៌ប្រដេញបៃតងលាយស យ៉ាងស្រស់ស្អាតដើម្បីអបអរ ឱកាសបុណ្យណូអែលនិងបុណ្យចូលឆ្នាំសកលខាងមុខនេះ ថែមទាំងផ្ដល់ជូនប័ណ្ណធានាពិសេសមួយទៀត។
តាមការឲ្យដឹងពីក្រុមហ៊ុន OPPO ម៉ូឌែល F9 ទទួលបានការចាប់អារម្មណ៍ខ្លាំងដោយផ្អែកលើចំណុចជាច្រើនដូចជា រូបរាង គុណភាព តម្លៃ និងជាពិសេសគឺពណ៌របស់ F9 មួយៗចេញមកគឺប្លែក។
ត្បិតថាក្រុមហ៊ុនក៏បានចេញពណ៌ថ្មីសម្រាប់វាយលុកទីផ្សាររបស់ខ្លួនបន្ថែម ប៉ុន្តែពណ៌បៃតង (Jade Green) នេះ ជាពណ៌មានចំនួនកំណត់ (Limited Edition) ។
ចំពោះតម្លៃរបស់វាមិនបានផ្លាស់ប្ដូរនោះទេ គឺនៅក្នុងតម្លៃ ៣៣៩ ដុល្លារអាមេរិកដដែល។
F9 មាន ៣ ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ(Twilight Blue) ពណ៌ក្រហម(Sunrise Red) ពណ៌ស្វាយ(Starry Purple) ដែលសុទ្ធតែជាពណ៌ពេញនិយមសម្រាប់អ្នកប្រើប្រាស់។
ដើម្បីជាកាដូតបស្នងទៅកាន់អតិថិជនដោយរាល់ការជាវ OPPO F9 គិតចាប់ពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៩ នឹងទទួលបានប័ណ្ណធានាលើអេក្រង់ដែលមានសុពលភាព ៦ ខែ គិតចាប់ពីថ្ងៃដែលបានជាវ។
ប្រសិនបើអេក្រង់មានការបែកបាក់ឬ ខូចខាតអតិថិជនអាចប្រើប័ណ្ណធានាអេក្រង់នេះ ដើម្បីផ្លាស់ប្ដូរយកអេក្រង់ថ្មីបានចំនួនមួយដង ដោយមិនគិតថ្លៃពី OPPO Service center។ ប៉ុន្តែបើមានការបាត់បង់នូវប័ណ្ណធានានេះ នោះលោកអ្នកនឹងមិនអាចទទួលបាននូវអត្ថប្រយោជន៍នេះឡើយ។
ជាក់ស្ដែង យើងក៏ដឹងដែរថា ឱកាសបុណ្យណូអែល(គ្រិស្មាស) ក៏ដូចជាបុណ្យចូលឆ្នាំសកល កំពុងខិតជិតមកដល់នោះ អ៊ីចឹងសម្រាប់អ្នកដែលត្រូវការទិញកាដូជូនមនុស្សជាទីស្រឡាញ់ ឬ ទិញរបស់សម្រាប់ជាការលើកទឹកចិត្តឱ្យខ្លួនឯង OPPO F9 Jade Green ពិតជាជម្រើសមួយដ៏សមគួរសម្រាប់លោកអ្នក ដែលនេះជាកាដូ ២ ពី OPPO គឺ F9 ពណ៌ថ្មី និងការថែមជូនប័ណ្ណធានាសម្រាប់ការប្ដូរអេក្រង់ថ្មីមួយដង។
ចំពោះចំណុចពិសេសរបស់ OPPO មានលក្ខណៈពិសេសៗ៖
តាមរយៈពណ៌ថ្មីរបស់ F9 បូករួមជាមួយប័ណ្ណធានាអេក្រង់រយៈពេល ៦ ខែ បន្ថែមពីលើប័ណ្ណធានាបច្ចុប្បន្ន និងចំណុចពិសេសៗរបស់ម៉ូដែល F9 ហើយតម្លៃត្រឹមតែ ៣៣៩ ដុល្លារអាមេរិក នោះអាចធ្វើឱ្យអ្នកទាំងអស់គ្នាពិចារណាបានថា OPPO F9 ពិតជាកាដូដ៏សាកសមសម្រាប់ខ្លួនឯងឬមនុស្សដែលខ្លួនស្រឡាញ់ក្នុងថ្ងៃបុណ្យណូអែល ក៏ដូចជាបុណ្យចូលឆ្នាំសកលក្នុងឆ្នាំនេះ។
ដោយឡែកអត្ថន័យនៃពណ៌បៃតង (Jade Green) ត្រូវបានគេចាត់ទុកថានិមិត្តរូបនៃភាពបរិសុទ្ធ ភាពទន់ភ្លន់ និងមានក្ដីសង្ឃឹម ប្រកបដោយក្ដីស្រឡាញ់ ថែមទាំងត្រូវបានគេចាត់ទុកថាជាថ្មការពារដោយសារតែវាអាចទប់ទល់នឹងថាមពលអវិជ្ជមានដែលនៅជុំវិញអ្នកទៀតផង៕
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ OPPO បាន៖ https://www.facebook.com/OPPOCAMBODIA/