ធ្វើ​ការ ២០ ម៉ោង/ថ្ងៃ មនុស្សយន្ត​ Sweeper ប្រើ​ពេល​ ២៤ វិនាទី​បេះ​ម្ទេស​ប្លោក​មួយ​ផ្លែ

  • 2018-12-21 13:04:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មើល​ឃើញ​ពី​កង្វះខាត​នៃ​បុគ្គលិក​បម្រើការ​លើ​ផ្នែក​កសិកម្ម ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​ប៉ែក​អឺរ៉ុប​និង​ប្រទេស​អ៊ីស្រាអែល​ក៏​បាន​រក​ដំណោះស្រាយ​តាម​រយៈ​ការ​បង្កើត​មនុស្សយន្ត​មក​ធ្វើ​ការ​ជំនួស​លើ​ផ្នែក​បេះ​ម្ទេស​ប្លោក។

មនុស្សយន្ត​នេះ​ឲ្យ​ឈ្មោះ​ថា Sweeper​ ទទួល​បាន​ការ​គាំទ្រ​ពី​សហភាព​អឺរ៉ុប (European Union) នៃ​ផ្នែក​កម្មវិធី​ច្នៃប្រឌិត Horizon 2020 ។ ដំណើរការ​របស់​វា​គឺ Sweeper បាន​ប្រើប្រាស់​ប្រព័ន្ធ​កាមេរ៉ា​ដែល​អាច​សម្គាល់​នូវ​ពណ៌​របស់​ម្ទេស ខណៈ​ប្រព័ន្ធ​កុំព្យូទ័រ​នឹង​ត្រួតពិនិត្យ​បន្ថែម​តើ​ផ្លែ​នោះ​ទុំ​ល្មម​បេះ​បាន​ហើយ​ឬ​នៅ មុន​ពេល​ប្រើ​កូន​កាំបិត​តូច​មួយ​ជាប់​នឹង​ក្រញាំ​ដៃ ហើយ​ទម្លាក់​ចូល​ក្នុង​កញ្ច្រែង​នៅ​ផ្នែក​ខាង​ក្រោម។

ក្នុង​ម្ទេស​ប្លោក​មួយ​ផ្លែ Sweeper ត្រូវ​ការ​ពេល ២៤ វិនាទី​ ដើម្បី​សម្រេច ដោយ​ថេរវេលា​រាង​យូរ​បន្តិច​ក៏​ដោយ​សារ​ហេតុផល​សុវត្ថិភាព។ អ្វី​ដែល​ពិសេស​មនុស្សយន្ត​នេះ​ក៏​មាន​បំពាក់​នូវ​ភ្លើង LED ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ​មិន​ថា​យប់​ថ្ងៃ រហូត​ដល់ ២០ ម៉ោង/ថ្ងៃ​ឯ​ណោះ។ ក្រុម​អ្នក​ស្រាវជ្រាវ​រំពឹង​ថា​មនុស្ស​យន្ត​បេះ​ម្ទេស​ប្លោក​របស់​ខ្លួន អាច​នឹង​ដាក់​ដំណើរការ​ទៅ​បាន​នា​អំឡុង ៣ ឬ ៥ ឆ្នាំ​ទៅ​មុខ។

យោង​តាម Market Research Engine បាន​មើល​ឃើញ​ថា​ទីផ្សារ​មនុស្សយន្ត​កសិកម្ម​នឹង​កើន​ឡើង​ដល់ ៧៥ ពាន់​លាន​ដុល្លារ​ ត្រឹម​ឆ្នាំ ២០២៥ ដោយ​ការ​បង្កើត​មនុស្សយន្ត​ប្រភេទ​នេះ​ក្រៅ​ពី​ជួយ​ទប់ស្កាត់​បញ្ហា​កង្វះខាត​កម្លាំង​ពលកម្ម ទៀត​សោត​ក៏​ជួយ​បន្ថយ​នូវ​ទំហំ​ខូចខាត​អាហារផងដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម