ពង្រឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធ Security ចៀសវាងជួបការខូចខាតធ្ងន់ធ្ងរលើអាជីវកម្ម
- 2018-12-21 06:53:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពង្រឹងប្រព័ន្ធសុវត្ថិភាពប្រព័ន្ធ Security ចៀសវាងជួបការខូចខាតធ្ងន់ធ្ងរលើអាជីវកម្ម
ចន្លោះមិនឃើញ
រៀបចំកម្មវិធីមួយមានឈ្មោះថា Rethink your Securityនៅសណ្ឋាគារ Sofital Phnom Penh មានការចូលរួមពីក្រុមហ៊ុនធំៗដូចជា First Cambodia ក្រុមហ៊ុន F5 និងក្រុមហ៊ុន VST ECS ក្នុងគោលបំណងក្រាញ់រំលឹកទៅដល់បណ្ដាអាជីវកម្មក្នុងស្រុក វិស័យធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងក្រុមហ៊ុនឯកជន ពីបញ្ហាវាយប្រហារខាងផ្នែកបច្ចេកវិទ្យា (Hacker) និងប្រព័ន្ធ Cyber Security។
តើអ្វីជា Cyber Security? Cyber Security គឺជាប្រព័ន្ធសុវត្ថិភាពការពារប្រព័ន្ធកុំព្យូទ័រ ពីជនលួច ទិន្នន័យ (Hacker) ឬការការពារការបំផ្លាញ Hardware, Software ឬទិន្នន័យអេឡិចត្រូនិក ក៏ដូចជា ការរំខានផ្សេងៗទៅលើសេវាកម្ម ដែលក្រុមហ៊ុនមួយផ្ដល់ជូនអតិថិជន។
ស្របពេលបច្ចេកវិទ្យាមានការរីកចម្រើន បណ្ដាអាជីវកម្មខ្នាតធំមធ្យមតូច អង្គការនានាក្នុងប្រទេសកម្ពុជា បានពឹងផ្អែកលើវិស័យបណ្តាញឌីជីថល ដើម្បីដំណើរការណ៍អាជីវកម្ម។ ប៉ុន្តែក្ដីបារម្ភអំពីការលួច និងបំផ្លាញទិន្នន័យពីក្រុម Hacker ក៏មានច្រើនដែរ ដែលស្ថាប័ននីមួយៗចាំបាច់ត្រូវពង្រឹងលើប្រព័ន្ធសុវត្ថិភាព Cyber Security។
លោក ហ៊ួត គីមសៀង ប្រធានផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន First Cambodia បានលើកឡើងថា យុគសម័យពេលបច្ចុប្បន្ន ប្រព័ន្ធបច្ចេកវិទ្យាមានការអភិវឌ្ឍន៍ខ្លាំង។ បណ្ដាសហគ្រាសហិរញ្ញវត្ថុ និងក្រសួងនានា ដំណើរការតាមរយៈ Web និង Mobile ហើយមានការព្រួយបារម្ភខ្លាំង លើផ្នែកសុវត្ថិភាពព័ត៌មានវិទ្យាពីការហេក (Hack)។
Hacker កាន់តែមានច្រើនឡើង មានភាពឆ្លាតវៃក្នុងការធ្វើការវាយប្រហារ ដូចនេះការពង្រឹងប្រព័ន្ធសុវត្ថិភាពដោយប្រើប្រាស់នូវឧបករណ៍ Security ដែលមានសុវត្ថិភាពខ្ពស់ក្នុងការ Decrypr និង Engrypt ទៅលើ Traffics ដើម្បី Scan ប្រភេទ Bad traffics និង Good traffics ដែលវាយប្រហារនិងធ្វើការឆ្លងកាត់ System។
លោកអះអាងថា សហគ្រាសអាជីវកម្មនៅប្រទេសកម្ពុជាមួយភាគធំ មិនសូវគិតគូរលើការពង្រឹងប្រព័ន្ធសុវត្ថិភាព (Cyber Security) ដែលជាហេតុក្លាយជាគោលដៅវាយប្រហារ។ លោកថា ការខ្វះការយកចិត្តទុកដាក់ និងចាត់វិធានការណ៍រកដំណោះស្រាយទាន់ពេលវេលា នឹងផ្ដល់ឱកាសដល់ឧក្រិដ្ឋជន បំផ្លិចបំផ្លាញ និងខូចខាតធ្ងន់ធ្ងរ៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Tehnology...
សេវាទូរសព្ទ Smart ទទួលបានពានរង្វាន់ពីក្រុមហ៊ុន Frost & Sullivan
កាន់តែទំនើប Hyundai ត្រៀមចេញលក់រថយន្តបញ្ឆេះម៉ាស៊ីនដោយប្រើប្រព័ន្ធស្កេនខ្ចៅដៃ