កាន់​តែ​ទំនើប Hyundai ត្រៀម​ចេញ​លក់​រថយន្ត​បញ្ឆេះ​ម៉ាស៊ីន​ដោយ​ប្រើ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ

  • 2018-12-20 12:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Hyundai បាន​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ អាច​អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ធ្វើ​ការ​បើក​បញ្ឆេះ​ម៉ាស៊ីន​យានយន្ត​តាម​រយៈ​ប្រព័ន្ធ​ស្កេន​ខ្ចៅ​ដៃ។ ​បច្ចេកវិទ្យា​ថ្មី​នេះ​ត្រូវ​បាន​គេ​បំពាក់​ទៅ​ជាប់​ជាមួយ​ទីតាំង​បើក​ទ្វារ​និង​ប៊ូតុង​បញ្ឆេះ​នៃ​រថយន្ត​ 2019 Santa Fe SUV នា​ពិព័រណ៍​ដាក់​បង្ហាញ​មួយ​ក្នុង​ប្រទេស​ចិន​កាល​ពី​សប្ដាហ៍​មុន។

រូបតំណាងរថយន្ត 2019 Santa Fe SUV

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​កូរ៉េ​ខាង​ត្បូង​មួយ​នេះ​បង្ហើប​ថា​ម្ចាស់​យានយន្ត​ច្រើន​គ្នា​អាច​បញ្ចូល​ទិន្នន័យ​នៃ​ខ្ចៅ​ដៃ​ទៅ​លើ​រថយន្ត​តែ​មួយ ហើយ​កាន់​តែ​ពិសេស​ប្រព័ន្ធ​ក៏​នឹង​ចំណាំ​ទៅ​តាម​ប្រភេទ​អ្នក​បើកបរ ដោយ​ធ្វើ​ការ​កំណត់​ទីតាំង​កៅអី​និង​ជ្រុង​នៃ​កញ្ចក់​មើល​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង។

Hyundai ត្រៀម​នឹង​បើក​ដំណើរការ​គម្រោង​ពិសេស​នេះ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៩ ខាង​មុខ។ ដើម្បី​បញ្ចៀស​នូវ​បញ្ហា Hack និង​ការ​ក្លែង​បន្លំ​ខ្ចៅ​ដៃ ក្រុមហ៊ុន​បាន​សិក្សា​យ៉ាង​លម្អិត​ក្នុង​ការ​ Encrypted នូវ​ទិន្នន័យ​ទាំង​នោះ​ចេញ​ពី Touch Sensor ដោយ​មាន​អត្រា​កំហុស​ឆ្គង​ទាប​ត្រឹម ១ ក្នុង ៥០ ០០០ ពោល​គឺ​សុវត្ថិភាព​ដូច​ទៅ​នឹង​ប្រព័ន្ធ Touch ID មាន​លើ iPhone/iPad និង MacBook សេរ៊ី​ក្រោយ​របស់​ក្រុមហ៊ុន Apple។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ engadget   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី