ឧបករណ៍ Cambuddy Plus​​ ​ភ្ជាប់​នឹង​កាមេរ៉ា DSLR អាច Backup រូបភាព​បាន​ភ្លាម​ៗ

  • 2018-12-20 02:39:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cambuddy Plus ប្រើ 4G និង Wi-Fi ក្នុង​ការ Backup រូបភាព​ទៅ​កាន់ Cloud ដោយ​ស្វ័យប្រវត្តិ អំឡុង​ពេល​ថត រួម​ទាំង​អាច​ដើរ​តួ​ជា Wireless Tether, GPS និង Remote Controller ផង​ដែរ​។ 

ឧបករណ៍​នេះ​ដាក់​ភ្ជាប់​នឹង​រន្ធ Hot Shoe របស់​កាមេរ៉ា និង​ដំណើរការ​ជាមួយ​កាមេរ៉ា​តាមរយៈ​រន្ធ micro-USB។ ឧបករណ៍​មាន​បំពាក់ Chip Quad Core ARM និង​មាន​អេក្រង់ ១.៥អ៊ីង (Touch Screen) ងាយស្រួល​ចូល​ប្រើ Setting។ 

សេវាកម្ម Cloud អាច​ប្រើ​ជាមួយ Dropbox, Google Drive និង Joopic Cloud ផ្ទាល់​របស់​ក្រុមហ៊ុន​។ សេវាកម្ម​នានា​នឹង​​អាច​ប្រើ​បាន​ពេល​ក្រោយ​។ ដោយ​មាន​កម្មវិធី Joopic (iOS 9+ និង Android 5.0+) ធ្វើ​ឲ្យ​អ្នក​ថតរូប​អាច​កែប្រែ​កម្រិត​ពន្លឺ ឬ​ចែករំលែក​រូបភាព​បាន​ផង​ដែរ​។ 

Cambuddy Plus អាច​ប្រើ​ជាមួយ​កាមេរ៉ា DSLR របស់ Nikon និង Canon ភាគ​ច្រើន​ផលិត​ក្រោយ​ឆ្នាំ ២០០៩។ ម៉ូដែល​ប្រើ​ត្រឹម Wi-Fi មាន​តម្លៃ​ចាប់​ពី ១៩០ដុល្លារ និង​ម៉ូដែល 4G មាន​តម្លៃ​ចាប់​ពី ២៣៩ ដុល្លារ​ ហើយ​នឹង​អាច​មាន​លើ​ទីផ្សារ​នៅ​ដើម​ខែ ឧសភា ឆ្នាំ​ក្រោយ​៕ 

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី