ក្តៅ! eSim មកដល់កម្ពុជាមែនទែន​ហើយ អតិថិជន Smart ត្រៀមតែប្រើទៅចាប់​ពី​ស្អែកនេះ

  • 2018-12-21 12:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត ក្រុមហ៊ុន Smart Axiata បាន​សម្រេច​សមិទ្ធផលថ្មី​ ដំបូងគេ​បង្អស់​នៅ​កម្ពុជា​មួយ​ទៀត​ហើយ ​ក្នុង​ការ​នាំ​មក​ជូន​នៅ eSim ដែល​ជា​​បច្ចេកវិទ្យា​ថ្មី​ទំនើប​បំផុត​មួយ​លំដាប់​ពិភពលោក អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ប្រើ ស៊ីម ដោយ​មិន​ចាំ​បាច់​បញ្ចូល​បន្ទះ​ស៊ីម​កាត​ទៅ​ក្នុង​ឧបករណ៍​អេឡិចត្រូនិច​ឡើយ ហើយ​គេ​អាចប្រើ​លេខ​ទូរសព្ទ​ចំនួន​ពីរ​ខ្សែ​បាន​យ៉ាង​ងាយស្រួល។

ចាប់​ពី​រសៀល​ថ្ងៃ​ស្អែក​ត​ទៅ អតិថិជន Smart ដែល​កំពុង​ប្រើ​ ឧបករណ៍​អេឡិចត្រូនិក​អាច​ប្រើ​ជាមួយ eSIM រួមមាន ទូរស័ព្ទសេរីថ្មី​បំផុត​ដូចជា iPhone XS, XS Max និង XR អាច​ទៅ​ចុះ​ឈ្មោះ​ប្រើប្រាស់​សេវា​ Smart eSIM  នៅ Smart Shop ផ្លូវ​មុនី្នវង្ស​បាន​ហើយ។

លោក ថូម៉ាស់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បានឲ្យ​ដឹង​ថា​៖ «អតិថិជន​របស់ Smart នឹង​ទទួល​បាន​សេវាកម្ម​នេះ​យ៉ាង​ពេញ​លេញ​តែម្ដង ដែល​ស្រប​ទៅ​តាម​ស្ដង់ដារ​របស់​សមាគម​ឧស្សាហកម្ម​អន្តរជាតិ​នា​នា​ដូចជា GSMA ជា​ដើម។ តាមរយៈ​ការ​ដាក់​ឱ្យ​ដំណើរ​ការ​សេវាកម្ម​នេះ យើង​ខ្ញុំ​បាន​នឹង​កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន Smart និង​ប្រទេស​កម្ពុជា​ទាំង​មូល កាន់​តែ​ជឿន​លឿន​ដូច​ទៅ​នឹង​ប្រទេស​ដែល​ជឿន​លឿន​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ»។

«នា​ពេល​អនាគត​ខាង​មុខ eSIM ក៏​នឹង​មាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ឧបករណ៍​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ដូចជា laptop ឧបករណ៍​ក្មេង​លេង រថយន្ត ទូរ​ទឹកកក ​និង​ឧបករណ៍​ក៏​ដូចជា​ស៊ែន​ស័រ​ដែល​អាច​ភ្ជាប់​ទំនាក់ទំនង​គ្នា​តាម​ internetផ្សេង​ៗ​ទៀត​ជា​ច្រើន​ផង​ដែរ​»។ លោក​បញ្ជាក់​បន្ថែម​។

ព័ត៌មាន​បន្ថែម និង​ព័ត៌មាន​ថ្មី​ៗពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅ​ហ្វេសប៊ុករ​បស់ www.facebook.com/SmartAxiata ឬ ចូលវិបសាយ www.smart.com.kh

ដោយ៖​ ដេត លីដា