មកដឹងរឿងរ៉ាវប្លែកៗទាំង ១៨ នៅកូរ៉េខាងត្បូង ខុសស្រឡះពីប្រទេសដទៃ

  • 2018-12-22 05:41:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវ​មួយ​ចំនួន​នៅ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​កូរ៉េ គឺ​ពិត​ជា​ធ្វើ​ឲ្យ​យើង​ភ្ញាក់ផ្អើល ជា​ពិសេស​ថែម​ទាំង​ទាក់ទាញ​អ្នកទេសចរ​ថែម​ទៀត​ផង។ ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​ប្លែកៗ​ទាំង ១៨ នៅ​កូរ៉េខាងត្បូង​ដែល​ខុស​ស្រឡះ​ពី​ប្រទេស​ដទៃ៖

#១ កៅអី​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​អង្គុយ​លើ​រថភ្លើង (អ្នក​គ្មាន​ផ្ទៃពោះ​សុខ​ចិត្ត​ឈរ)

#២ បង្គន់​សម្រាប់​ម្តាយ និង​កូន

#៣ ពួកគេ​មិន​ប្រើ​កែវ​ប្លាស្ទិក​ឡើយ ជំនួយ​ដោយ​កែវ​ក្រដាស

#៤ ឆត្រ​យក្ស​សម្រាប់​ជ្រក​ថ្ងៃ និង​ភ្លៀង ខណៈ​កំពុង​រង់​ចាំ​ភ្លើង​ស្តុប

#៥ ស្រោម​ដៃ​ប្លាស្ទិក​សម្រាប់​ញ៉ាំ​អាហារ​ជាតិ​ខ្លាញ់

#៦ ស្រោម​ជើង​មាន​លក់​នៅ​ក្នុង​ម៉ាស៊ីន

#៧ អ្នក​ក៏​អាច​ទិញ​ផ្កា​ពី​ក្នុង​ម៉ាស៊ីន​ដែរ

#៨ ចំណត​រថយន្ត​ទំនើប ដើម្បី​សន្សំ​ទីធ្លា

#៩ ចំណត​រថយន្ត​សម្រាប់​ស្រ្តី ដែល​មាន​ទំហំ​ធំ និង​វែង​ជាង​ចំណត​រថយន្ត​ធម្មតា ហើយ​ស្ថិត​នៅ​ក្បែរ​ច្រក​ចូល​ផ្សារ​ទំនើប ដើម្បី​សុវត្ថិភាព និង​ភាព​ងាយស្រួល​ដល់​ស្រ្តី

#១០ ចំណត​សម្រាប់​រទេះ​រុញ​កូន​ក្មេង

#១១ ផ្ទាំង​អេក្រង់​បង្ហាញ​ថា​បន្ទប់​ទឹក​មាន​អ្នក​ចូល ឬ​អត់

#១២ ពលរដ្ឋ​កូរ៉េខាងត្បូង គិត​គូរ​ពី​អនាម័យ​មាត់​ខ្លាំង​ណាស់ សូម្បី​កន្លែង​ញ៉ាំ BBQ ក៏​មាន​ដាក់​ច្រាស​ដុស​ធ្មេញ និង​ទឹក​ខ្ពុល​មាត់​ឲ្យ​ដែរ

#១៣ សាប៊ូ​ដុំ​លាង​ដៃ​ត្រូវ​ដោត​ជាប់ ក្បែរ​ឡាប៊ូ​លាង​ដៃ

#១៤ ពួកគេ​ការពារ​ឫស​ដើម​ឈើ​ក្នុង​រដូវ​រងា

#១៥ បន្ទប់​ខារ៉ាអូខេ​សម្រាប់​មនុស្ស​ម្នាក់​នៅ​លើ​រថភ្លើង

#១៦ ហាង​កាហ្វេ មាន​កន្លែង​បោក​ខោ​អាវ

#១៧ អ្នក​ក៏​អាច​ទិញ​កាហ្វេ​ដែល​មាន​រូប​អ្នក​នៅ​លើ​នោះ​ផង​ដែរ

#១៨ លើ​រថយន្ត​ក្រុង​មាន​បំពាក់​ខ្នើយ​ពិសេស ដើម្បី​ការពារ​អ្នក​គេង​មិន​ឲ្យ​របួស​ក្បាល

ចុច​អាន៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម