ពីក្រោយរឿងរ៉ាវនៃរូបភាពដ៏ល្បីដែលថតពីព្រះចន្ទមកផែនដី
- 2018-12-23 08:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីក្រោយរឿងរ៉ាវនៃរូបភាពដ៏ល្បីដែលថតពីព្រះចន្ទមកផែនដី
ចន្លោះមិនឃើញ
នៅពេលដែលលោក Bill Anders បានថតរូបពីយានអវកាស Apollo នៅយប់មុនថ្ងៃបុណ្យណូអែលឆ្នាំ១៩៦៨ ទំនាក់ទំនងរបស់យើងជាមួយពិភពលោកបានផ្លាស់ប្តូរចាប់តាំងពីពេលនោះមក។
រូបភាពនេះមានអាយុអាយុកន្លះសតវត្សហើយ។ នៅពេលផែនដីរំកិលនៅលើអ័ក្សផ្ដេកអាកាសយានិក Bill Anders បានដកកាមេរ៉ា Hasselblad ចុចគ្រឹបថតរូបភាពផែនដីពីអាប៉ូឡូទី៨ នៅលើឋានព្រះចន្ទ។
ក្រោយមកពេលអាកាសយានិកចុះមកដល់ផែនដីវិញ ទស្សនាវដ្តី Life បានយករូបនោះទៅចុះផ្សាយ និង ក្រោយមកត្រូវបានគេឲ្យតម្លៃជារូបភាពល្អឥតខ្ចោះរបស់ Earthrise ។ Earthriseជាបណ្តុំរូបថតផែនដីពីលើលំហរបស់ NASA។
វាក៏បានបង្កើតនូវប្រវត្តិសាស្រ្តរូបថតដ៏ល្បីល្បាញបំផុតនៅពេលដែលបេសកកម្មណាសាឆ្នាំ១៩៦៨គឺជាដំណើររុករកប្រកបដោយគ្រោះថ្នាក់។
Earthrise បង្ហាញពីផ្ទះរស់មនុស្សជាតិយើងដែលមានរាងមូលដូចបាល់ពណ៌ខៀវនិងសថតចម្ងាយ ៣៨៦ លានគីឡូម៉ែត្រពីផែនដី។
Earthrise ថតនៅថ្ងៃទី២៤ ខែធ្នូ។ ក្រុមអាកាសយានិកមាន Frank Borman, Jim Lovell និង Bill Anders កំពុងធ្វើចលនាជុំវិញព្រះចន្ទ ហើយ Bill Anders បានទាញកាមេរ៉ាថតផែនដី។
ទិដ្ឋភាពដែលមិនអាចបំភ្លេចបានមួយទៀតគឺ NASA បានផលិតវីដេអូឡើងវិញដើម្បីបង្ហាញពីវីធីដែល Bill Anders ថតរូបផែនដី។
ក្រោយត្រលប់មកផែនដីវិញ Anders បាននិយាយថា "យើងមករុករកនៅឋានព្រះចន្ទ ហើយអ្វីដែលយើងរកឃើញគឺផែនដី"៕
NASA បានផលិតវីដេអូឡើងវិញដើម្បីបង្ហាញពីវីធីដែល Bill Anders ថតរូបផែនដី