​Hacker ចិន​ចិត្ត​ធំ ធ្វើ​ស៊ី​ក្រុមហ៊ុន​យក្ស​អាមេរិក IBM និង HPE

  • 2018-12-23 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មីៗ​នេះ ​ទីភ្នាក់ងារ​សន្តិសុខ​ចិន ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​យក្ស IBM និង​សហគ្រាស Hewlett Packard Enterprise Co( HPE) ​ត្រូវ​បាន​ឧក្រិដ្ឋជន​អ៊ីនធើណិត ឬ Hacker វាយ​លុក​ប្រព័ន្ធ​បាន​សម្រេច។

រូប​តំណាង

​បន្ទាប់​ពី​ធ្វើការ​វាយ​លុក​ហើយ ក្រុម Hacker បាន​បន្ត​ចូល​ទៅ​កាន់​កុំព្យូទ័រ​គណនី​ផ្ទាល់​ខ្លួន​របស់​អតិថិជន(Client) ថែម​ទៀត​ផង ដែល​ហេតុការណ៍​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​អាមេរិក IBM ។

​តាម​ប្រភព​បាន​បន្ត​ថា ​អត្តសញ្ញាណ​ក្រុម​អ្នក hacker ត្រូវ​បាន​គេ​ដឹង​ថា ជា​សកម្មជន​ចិន​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ហើយ​បាន​ដឹង​ច្បាស់​ពី Cloudhopper ។ បច្ចេកវិទ្យា Cloudhopper នេះ​ដែរ​គឺ​ជា បណ្ដាញ​ចែក​ចាយ​ព័ត៌មាន​យ៉ាង​សម្ងាត់​ដែល​ក្រុម​នោះ​ធ្វើ​សកម្មភាព​លួច​ពី Client។

​តែ​យ៉ាង​ណា​ក្តី ទាំង IBM និង HPE បាន​ចេញ​មក​បកស្រាយ​ថា រាល់​ទិន្នន័យ​សំខាន់ៗ មិន​ត្រូវ​បាន​បាត់​បង់​អ្វី​នោះ​ទេ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ រក្សា